មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសប្បទា អ្នកញៀនគ្រឿងញៀនត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសប្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តសាងសង់នៅផ្ទៃដី២០ហិចតា នៅភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលនេះមានអគារស្នាក់នៅ,អគារព្យាបាល,កន្លែងហូបអាហារអគារការិយាល័យរបស់មន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធផ្សេៗទៀត។
បានបញ្ចប់ការសាងសង់នៅចុងខែធ្នូ២០២១និងសម្ភោធដាក់អោយប្រើប្រាស់នៅថ្ងៃទី២២មីនា២០២២ ក្រោមវត្តមានឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា។ ឯកឧត្តម ជួន សុវណ្ណ ប្រធានគណៈកម្មការសាងសង់បញ្ជាក់ថាមជ្ឈមណ្ឌលនេះបានចំណាយថវិកាជាង ៧លានដុល្លា ក្នុងនោះក៏មានមួយចំណែកជាជំនួយរបស់វៀតណាម និងថៃ ។
ទូតវៀតណាម និង ថៃបានសំដែងការគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនថ្នាំនិងពង្រឹងពង្រីកសហប្រតិបត្តការជាមួយកម្ពុជាបន្តបន្ទាប់ទៀត ។ ឯកឧត្តម កែ គឹមយ៉ាន មានប្រសាសន៍ថាទម្រាំសម្រេចបាននូវសមិទ្ធិផលនេះ,រដ្ឋាភិបាលបានគិតគូរពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយបានប្រើពេលប្រមាណ១០ឆ្នាំ។
កន្លែងនេះអាចដាក់ព្យាបាលអ្នកញៀនថ្នាំបានរហូត ១០០០នាក់ ។ បច្ចុប្បន្នមានអ្នកស្នាក់នៅព្យាបាលចំនួន ៩០.នាក់ ។
មជ្ឈមណ្ឌលនៃសេវាបន្សាប ព្យាបាល ស្តារនីតិសម្បទា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំនិនជីវិតផ្សេងៗ ។ មជ្ឈមណ្ឌលនេះនឹងចុះ MOU ជាមួយក្រុមហ៊ុនឃ្លាំងមឿងអភិវឌ្ឍន៍ដើម្បីទំនាក់ទំនងស្វែងរកការងារជូនពួកគេនៅពេលចាកចេញពីមណ្ឌល ។ អ្នកដែ លព្យាបាលជាហើយនឹងត្រូវធ្វើសមាហរណកម្មទៅសហគមន៍ជួបជុំក្រុមគ្រួសារវិញ ។
ឯកឧត្តម កែ គឹមយ៉ាន បានផ្តល់អន្តរាគមន៍ដោយផ្តោតលើគោលដៅសំខាន់៤យ៉ាងចំពោះអ្នកញៀនថ្នាំនៅក្នុងមណ្ឌលនេះ
១.ត្រូវកាត់ផ្តាច់ការញៀនអោយបាន
២.ត្រូវធ្វើអោយពួកគេមានសុខភាពល្អ
៣.បណ្តុះបណ្តាលផ្តល់បំនិនជីវិត ជំនាញវិជ្ជាជីវៈអោយមានសមត្ថភាព។
អ្នកចេញពីកន្លែងនេះត្រូវធានាថាពួកគេមានជំនាញការងារច្បាស់លាស់ដើម្បីរកការងារធ្វើសម្រាប់ជីវភាពប្រចាំថ្ងៃ។
៤.ការធ្វើសមាហរណកម្មទៅសហគមន៍វិញ ក្រោយបានព្យាបាលជានិងបានបណ្តាលជំនាញបំនិនជីវិតសមស្រប។
ឯកឧត្តម បញ្ជាក់ថា ត្រូវធ្វើអោយច្បាស់ការ មានប្រសិទ្ធភាព ធានាថាអ្នកព្យាបាលជាហើយនឹងមិនត្រឡប់មកមណ្ឌលនេះវិញ។
ឯកឧត្តម កែ គឹមយ៉ាន ស្នើភាគីវៀតណាមនិងថៃបន្តជួយគាំទ្រ និងអំពាវនាវអោយអនុវត្តអោយបានម៉ឺងម៉ាត់ទិសស្លោក”៣មិន១រាយការណ៍”
១.មិនពាក់ព័ន្ធ
២.មិនអន្តរាគមន៍
៣.មិនបន្ធូរបន្ថយ។
អាជ្ញាធរត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ក្នុងមូលដ្ឋានរៀងខ្លួន ៕ ដោយ ៖ ខៀវ សាវុន





