សម្តេចតេជោនាយរដ្ឋមន្រ្តីចេញបញ្ជាឱ្យ បង្ក្រាបឈ្មួញន ទុច្ចរិតលើបទល្មើសនេសាទ និងការទន្រ្ទានព្រៃលិចទឹក ឱ្យខាងតែបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យ រដ្ឋបាល ខេត្ត កងទ័ព កងនគរបាល អាចប្រើឧទ្ធម្ភាគចក្រ យកទៅ បង្រ្កាប បទល្មើសនេសាទ និងការទន្រ្ទានព្រៃលិចទឹក ចាំមើល ពួក ប្រព្រឹត្តបទល្មើសវារត់លឿនប៉ុណ្ណា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជានៅរសៀលថ្ងៃទី២៣ ខែមីនានេះ បានអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធិបិទសន្និបាតបូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ។

ថ្លែងទៅកាន់មន្រ្តីដែលចូលរួមសម្ដេចតេជោ បានបញ្ជាក់ ត្រង់ៗថា បទល្មើសនេសាទ និងការទន្រ្ទានបឹងទន្លេសាប អស់លោកចាប់បានតែទូកតូចៗ។ អស់លោកស៊ីសំណូកគេឬ បានចាប់អាធំមិនបាន?។ សម្តេចបន្តថា ទន្លេសាបយើងត្រូវ បានកាត់បន្ថយជាង៦ម៉ឺនហិកតា ដោយមានការ ទន្រ្ទាន កាប់ព្រៃលិចទឹក ។

សម្តេចតេជោបានបញ្ជាក់ថា អភិបាលខេត្តក៏នៅហ្នឹង ក្រសួង កសិកម្មក៏នៅហ្នឹង ក្រសួងធនធានទឹកក៏នៅហ្នឹង ក្រសួង បរិស្ថានក៏នៅហ្នឹង ហេតុអ្វីបណ្តោយឱ្យមាន ការទន្រ្ទាន ព្រៃលិចទឹក ? ។សម្ដេច ក៏បានបញ្ជាទៅកាន់ខេត្តទាំង ប្រាំមួយ នៅជុំវិញបឹងទន្លេសាប បង្កើនការទប់ស្កាត់ការកាប់ បំផ្លាញ និងទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ឱ្យ បានជាប់ លាប់ បន្ទាប់ពីបើកយុទ្ធនាការយកដឹពីអ្នក ទន្ទ្រាន យក ជាង បួន ខែមកនេះ។

សម្ដេចបន្តថា តើអស់លោកធ្វើចៅហ្វាយខេត្តជុំវិញបឹងទន្លេ សាបហ្នឹងធ្វើអីគេ បានជាបណ្ដោយឱ្យប្រជាជនចុះកាប់ព្រៃ នៅក្នុងព្រៃលិចទឹក ចេះតែបន្តគ្មានពេលឈប់?។ សម្ដេច បន្តទៀតថា ចំពោះក្រសួងចំនួនបីដែលទទួលបន្ទុក ខាងផ្នែក ព្រៃលិចទឹករួមមាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ត្រូវរឹបអូសយកដីដែលប្រជាពលរដ្ឋ ទន្ទ្រាន យកជាបន្ទាន់ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជនល្មើសទាំងនោះ ដើម្បីថែរក្សាផ្ទៃបឹងជាប្រយោជន៍រួម សម្រាប់ប្រទេសជាតិ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រឿងសំខាន់ ដែលខ្ញុំចេញបទបញ្ជាថ្ងៃនេះ គឺការបំផ្លាញធនធានត្រីនៅបឹង ទន្លេសាប ព្រោះមានគេរាយការណ៍មកខ្ញុំ អំពីបទល្មើសនេះ ហើយខ្ញុំបានប្រាប់ទៅអភិបាលខេត្ត តែខេត្តថា ចាប់អត់បាន ដោយសារវារត់លឿនពេក ។ សម្តេច បានបន្តថា ក្រសួងណា ក៏ ទាមទារយកអំណាចដែរ មានន័យថា តែងទាមទារសុំដាវ ពីនាយករដ្ឋមន្រ្តី តែអស់លោកអត់កាប់ទេ ។ពេលកាប់ឱ្យ នាយក រដ្ឋមន្រ្តី ជាអ្នកកាប់វិញ។

សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ ចេញបញ្ជា ដោយផ្ទាល់មាត់ទៅអភិបាលខេត្តជុំវិញបឹងទន្លេសាបឱ្យមានវិធានការលើក្រុមឈ្មួញទុច្ចរិត ដែលបំផ្លាញត្រីក្នុង បឹង ទន្លេ សាប ថែមទាំងបញ្ជាឱ្យកងទ័ព និងនគរបាលជាតិចេញ វិធានការបន្ទាន់ផងដែរ។

សម្ដេចតេជោបញ្ជាក់ថា អគ្គបញ្ជាការទ័ព ដាក់ការគាំទ្រចេញ ពីហ្នឹងរកវិធីកម្ចាត់ចោលមេឈ្មួញទុច្ចរិតក្នុងការបំផ្លាញត្រី។ សម្ដេច ក៏បានអនុញ្ញាតឱ្យប្រើឧទ្ធម្ភាគចក្រ តាមចាប់ក្រុម ឈ្មួញ ទាំងនោះផងដែរ។

សម្ដេចតេជោថា នៅពេលដែលសម្ដេចឱ្យខេត្ត នៅបឹង ទន្លេ សាបមានវិធានការលើក្រុមឈ្មួញទុច្ចរិត មានអ្នកផ្ដល់ យោបល់ ខ្លះឱ្យសម្ដេចបើកឡូនេសាទឡើងវិញដែល សម្ដេច ថា មិនអាចធ្វើបានទេ។

សម្ដេចបញ្ជាក់ថា មានបញ្ហាជាច្រើនដែលកើតឡើងនៅ ពេល រដ្ឋាភិបាលបើកឡូត៍នេសាទដល់ក្រុមឈ្មួញដែលមានពេលនោះមានកសិករខ្មែរត្រូវស្លាប់ដោយសារឡូត៍នេសាទនោះថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) សហការជាមួយស្ថានីយទូរទស្សន៍នានា ចាក់ផ្សាយ វីដេអូជាង ៥ម៉ោងរបស់សម្ដេច បញ្ជាឱ្យបិទឡូត៍នេសាទ ឡើង វិញ ដើម្បីបង្ហាញហេតុផលអី ដែលសម្ដេចលុបចោល ឡូត៍នេសាទ នេះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner