ឥណ្ឌាសម្រេចគោលដៅនាំចេញ ដ៏ខ្ពស់ពុំធ្លាប់មាន

ញូដេលី៖ ប្រទេសឥណ្ឌាបានសម្រេចគោលដៅនាំចេញ ទំនិញ ខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺចំនួន ៤០០ ពាន់ លានដុល្លារអាមេរិក ត្រឹមថ្ងៃពុធ ទី២៣ ខែមីនា គឺ ប្រាំបួនថ្ងៃ មុនពេលកំណត់។

ឥណ្ឌាបានកំណត់គោលដៅនាំចេញដ៏មានមហិច្ឆតានេះ សម្រាប់ ឆ្នាំសារពើពន្ធ ២០២២។ ចំណុចល្អខ្លាំងនេះ ត្រូវ បានសាទរដោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Narendra Modi ដែលបានកោតសរសើរដល់កសិករ តម្បាញ ក្រុមហ៊ុនផលិត អ្នកនាំចេញ និងសហគ្រាសធុនតូច និងមធ្យម (MSME)។

លោក Modi បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយ សង្គម ថា «ឥណ្ឌាបានកំណត់គោលដៅប្រកបដោយមហិច្ឆតា នៃ ការនាំចេញទំនិញចំនួន ៤០០ពាន់លានដុល្លារអាមេរិក ហើយ សម្រេចបាននូវគោលដៅនេះ ជាលើកដំបូង។» «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរ Aatmanirbhar Bharat (ប្រទេសឥណ្ឌាដែលពឹងផ្អែក លើខ្លួនឯង) របស់យើង៕
ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner