កូវីដ៖ ឡាវបំបែកកំណត់ត្រាឆ្លងដ៏ច្រើនពុំធ្លាប់មាន
អត្ថបទដោយ៖
លន់ សារ៉ាត
វៀងចន្ទន៍; ចំនួនអ្នកឆ្លងkUvId19( COVID-19) ប្រចាំថ្ងៃ នៅ ក្នុងប្រទេសឡាវបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ មិន ធ្លាប់មាន គឺ២៦២៥ករណី ដោយបានបំបែកកំណត់ត្រា កាល ពីខែធ្នូ ២០២១ ដែលមាន ១៨៩៨នាក់ ។ នេះបើយោង តាមក្រសួងសុខាភិបាលឡាវ។
ក្នុងចំណោមនេះ ឆ្លងក្នុងសហគមន៍ ២៥៩៥ ករណី និងករណីនាំចូលថ្មីចំនួន ៣០ ករណី ។នេះបើតាមលោក Sisavath Soutthaniraxay អគ្គនាយករងនៃនាយក ដ្ឋានគ្រប់គ្រងជំងឺឆ្លងក្រោមក្រសួងសុខាភិបាលឡាវបានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី២៣ មីនា ២០២២នេះ។
គិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុង ប្រទេសឡាវបានកើនឡើងដល់ ១៥៩,០៤៧នាក់។ ឡាវបាន រាយការណ៍ករណីឆ្លង COVID-19 ចំនួនពីរករណីដំបូង កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០៕
ប្រែសម្រួលដោយ ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ