គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ លើ បណ្ដឹង/សំណុំរឿងលេខ ០៧១ ដល់លេខ ០៧៥នៅ ថ្ងៃស្អែក

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ថា គ.ជ.ប នឹងបើកសវនាការជា សាធារណៈ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំ រឿង លេខ ០៧១ ដល់លេខ ០៧៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងទាំងអស់ខាងលើនេះ មាន កម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គណៈកម្មការ រៀបចំការបោះឆ្នោតខេត្តកំពង់ចាម លើពាក្យសុំ ចុះ បញ្ជី បេក្ខជន របស់គណបក្សភ្លើងទៀន នៅឃុំចំការអណ្តូង ស្រុកចំការលើ និងសង្កាត់វាលវង់ សង្កាត់ កំពង់ចាម សង្កាត់បឹងកុក និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៃខេត្តកំពង់ចាម ដែលមាន ដើមបណ្តឹងឈ្មោះ វ៉ត់ ធារិត រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner