អភិបាលខេត្តកំពង់ស្ពឺបើកការដ្ឋានសាងសង់ស្ពានបេតុង និងជួសជុលផ្លូវប្រាំខ្សែនៅក្រុងច្បារមន

កំពង់ស្ពឺ៖ ស្ពានអំពែភ្នំ ឬហៅថា ស្ពានពាយដែល មាន ប្រវែង ៣៦ម៉ែត្រ ទទឹង១០.៥ម៉ែត្រ ស្ថិត ក្នុង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាង សង់ នក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ហើយនៅព្រឹកថ្ងៃដដែលនេះ ដែរឯកឧត្តមអភិបាលខេត្ត ក៏បានប្រកាសជួសជុល ផ្លូវ ចំនួនប្រាំខ្សែដែលមានប្រវែងសរុប ១៥,៦៧៤គីឡូ ម៉ែត្រ បន្ថែមទៀតទុកជាចំណងដៃជូនប្រជាពលរដ្ឋ ក្នុងឱកាស ចូលឆ្នាំថ្មីខាងមុខ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សង្គ្រាមបាន បង្កនូវ ភាពវិនាសហិនហោចចំពោះកម្ពុជា។ តែដោយសារតែការខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិទទួលបាន សន្តិភាព ពេញលេញ ព្រមទាំងមានការ អភិវឌ្ឍន៍ឡើងវិញ គ្រប់ទីកន្លែងទូទាំងប្រទេស។ ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែង ក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ពិតជា មាន ការអភិវឌ្ឍ។ ជាពិសេសបងប្អូនមានការងារ ធ្វើស្ទើគ្រប់ៗ គ្នា ដែលផ្តល់ការរកចំណូលចិញ្ចឹមគ្រួសារ បានយ៉ាងគាប់ ប្រសើរ ។

លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានរាយការណ៍ថា ការងារជួសជុល ខួប មាន ផ្លូវចំនួនប្រាំខ្សែ រួមមាន៖ផ្លូវជាតិលេខ៤៦ ជួស ជុល ក្រាល កៅស៊ូDBST ប្រវែង៤.៨ គីឡូម៉ែត្រ ស្រុកភ្នំស្រួច សម្រេច ១០០ភាគរយ។ផ្លូវជាតិលេខ៤៤ ជួសជុលក្រាល កៅស៊ូ DBST ប្រវែង៣.៤គីឡូម៉ែត្រ ស្រុកថ្ពង សម្រេច១០០ ភាគរយ។ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្រាលកៅស៊ូ DBST ប្រវែង១.៨០០ម៉ែត្រ និងស្ថាបនាលូជ្រុងមុខពីរ ចំនួន ពីរ កន្លែង ប្រវែង៦៧៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយ ក្រវ៉ាន់ ក្រុងច្បារមន អនុវត្តបាន១០០ភាគរយ។ ផ្លូវខេត្ត លេខ១៤៤០ ជួសជុលដោយក្រាលកៅស៊ូ DBST ប្រវែង ១,៧៣៣ម៉ែត្រ បែកពីផ្លូវជាតិលេខ៤៤ ដល់ផ្សារក្រាំងចេក (កង់ៗ) ក្នុង ក្រុងច្បារមន ស្រុកសំរោងទង និងស្រុកឧដុង្គ អនុវត្តបាន ១០០ភាគរយ។ផ្លូវខេត្តលេខ១៣០ ស្ថាបនាស្ពានបេតុង ប្រវែង៣៦ម៉ែត្រ និងស្ថាបនាលូជ្រុងមុខពីរ ចំនួនមួយកន្លែង ប្រវែង៦,៧៥ម៉ែត្រ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនអនុវត្ត បាន៨៨ភាគរយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner