ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ៖ «ក្នុងនាមយុវជនគណបក្ស ត្រូវប្រកាន់ខ្ជាប់នូវ គុណធម៌ និង សច្ចៈធម៌ប្រវត្តិសាស្រ្ត»

ត្បូងឃ្មុំ៖ ក្នុងនាមយុវជនគណបក្ស ត្រូ វប្រកាន់ខ្ជាប់នូវ គុណធម៌ និង សច្ចៈធម៌ប្រវត្តិសាស្រ្ត ។ នេះជាការលើក ឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុម ការងារ ថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ក្នុងឱកាសជួបសំណេះ សំណាល ជាមួយ យុវជនគណបក្សស្រុកចំនួន ១៣៤នាក់ កាលពីព្រឹក ថ្ងៃពុធ ទី ២៣ ខែមីនា ឆ្នាំ ២០២២ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិកគណអចិន្រ្តៃយ៍ ជាម ប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំងប្រាំពីរ។

ឯកឧត្តមបានលើកឡើង ពីតួនាទីភារកិច្ចដ៏សំខាន់ របស់យុវជនគណបក្ស ក្នុងនាមជាសរសរទ្រូងប្រទេសជាតិ ជាកោសិកាសង្គម ត្រូវខិតខំអភិវឌ្ឍន៍ខ្លួន តាមរយៈ ការខិត ខំរៀន សូត្រ បំពេញបន្ថែមចំណេះដឹងផ្នែកភាសាបរទេស និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ឆ្លើយតបបាននូវទីផ្សារការងារ ក្លាយ ខ្លួនជាធនធានប្រកបដោយឧត្តមភាព ចូលរួមអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមប្រធានបានអំពាវនាវ និង ផ្តាំផ្ញើរ ឱ្យ យុវជន ស្រុកអូររាំងឪទាំងអស់បន្តនូវវប្បធម៌សាមគ្គីភាព ជាកត្តា សំខាន់នាំទៅការសម្រេចជោគជ័យ និង វឌ្ឍនភាព ព្រោះ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ។ ឯកឧត្តម បានរំលឹក អំពីរឿងនិទាន «គុយទាវ២ចាន មានគុណលើស ម្តាយ បង្កើត» ជូនយុវជនស្តាប់ និង សូមពិចារណា ឱ្យ ច្បាស់ពី គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ជាឪពុក ម្តាយ ទី២ របស់យើង ដែលនាំយើងរួចផុតពី របបបនប្រល័យ ពូជសាសន៍ប៉ុលពតសម្លាប់ជាតិសាសន៍ឯង និងបាននាំ នាវាកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និង វឌ្ឍនភាពគ្រប់វិស័យ ។ជាមួយគ្នានេះក្នុងនាមជាយុវជន ត្រូវមានកាយវិការ និងពាក្យសំដីប្រកបដោយគុណធម៌ និង សីលធម៌ គោរពចាស់ទុំ និវត្តន៍ជន និង រៀមច្បង ដែលជាកញ្ចក់ឆ្លុះពីសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា និងជាអ្នកត្រួសត្រាយផ្លូវ ជូនយុវជនយើងជំនាន់ក្រោយ៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner