តំបន់ប្រាសាទកោះកេរ ដែលបានស្នើសុំចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាចនឹងដឹងលទ្ធផលនៅពាក់កណ្ដាលឆ្នាំ២០២២

ខេត្តសៀមរាប ៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លៃងថា ការស្នើសុំអង្គការយូនីស្កូ ដាក់តំបន់ប្រាសាទកោះកេរ ចូលជាបេតិកភណ្ឌពិភពលោក អាចនឹងអង្គការយូណេស្កូ នឹងត្រូវប្រកាសលទ្ធផលសម្រេចនៅក្នុងកិច្ចប្រជុំអង្គការ UNESCO ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ខណ:ដែលអាជ្ញាធរជាតិព្រះវិហារ កំពុងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអភិរក្សនិងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរនោះ។

លោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មានប្រសាសន៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ីស៊ីព្រះវិហារ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះថា កិច្ចប្រជុំអាស៊ីស៊ីព្រះវិហានេះ បានធ្វើបទបង្ហាញជាច្រើន ពីតំបន់រណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូវាយតម្លៃលើការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ បានអនុវត្ដកន្លងមក។ ប្រាសាទដែលបានធ្វើបទបង្ហាញនោះ ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។លោកជំទាវ បានបន្ដថា អង្គការយូណេស្កូ គ្រោងនឹងប្រកាសលទ្ធផលសម្រេចនៅក្នុងខែមិថុនាខាងមុខនេះ។ ជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា ក្រសួងវប្បធម៌នឹងធ្វើពិធីខួប១៥ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខែធ្នូឆ្នាំ២០២៣ខាងមុខផងដែរ ដើម្បីយ៉ាងណាឱ្យប្រាសាទព្រះវិហារ កាន់មានភាពរន្ទឺសាកសមជាបេតិកភណ្ឌពភពលោក។

សូមរំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករា ឆ្នាំ២០២១។

តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ ដោយឡែកប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីចូលក្នុងបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨៕

ប្រភព: មន្ទីរពត៌មានខេត្តសៀមរាប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner