តើ​អ្វី​ទៅ​ជា​ខ្សែ​បន្ទាត់​ពុះ​ខណ្ឌ​​មិត្តភាព«​គ្មាន​ដែន​កំណត់​»​របស់​រុស្ស៊ី​ និង​ចិន? ​

ជំនួប​កំពូល​កាល​ពី​ដើម​ខែ កុម្ភៈ រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​សមភាគី​ចិន​ លោក ស៊ី ជីនពីង ក្នុង​អំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​ ២០២២ កើត​ឡើង​ចំ​ពេល​ រុស្ស៊ី​កំពុង​មាន​វិបត្តិ​ទំនាក់​ទំនង​​ជាមួយ​លោក​ខាងលិច។ បន្ទាប់​ពី​ជំនួប​នេះ​ពួកគេ​បាន​ប្រកាស​ថា​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ «គ្មាន​ដែន​កំណត់»​។ តើ​កិច្ច​សហប្រតិបត្តិការ​ស្អិតល្មួត​រវាង​​រុស្ស៊ី និង​ចិន​ ពិតជា​គ្មាន​​​ព្រំដែន​កំណត់​ឬ​យ៉ាង​ណា​​​?

ជំនួប​កំពូល​ខាង​លើ​នេះ បាន​គូស​បញ្ជាក់​ពី​បំណង​រួម​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ផ្ដោត​លើ​​ភូមិសាស្ត្រនយោបាយ និង​ថាមពល​។ ចិន ​បាន​​បង្ហាញ​ក្ដី​​​ព្រួយ​​បារម្ភ​​ផ្នែក​សន្តិសុខ​របស់​រុស្ស៊ី​ ជាមួយ​​អង្គការ​ណាតូ ប៉ុន្តែ​​មិន​​មាន​ឃើញ​ជា​វិធាន​ការ​ណា​បន្ថែម​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ទេ​។

ប្រទេស​ចិន បាន​សម្ដែង​ការ​យល់ស្រប​ ចំពោះ​គោលនយោបាយ​របស់​ទីក្រុង​ម៉ូស្គូ ចំពោះ​អង្គការ​ណាតូ​ និង​លោក​ខាង​លិច​ ដោយសារ​តែ​ប្រទេស​ទាំង ២ មាន​ក្ដី​ព្រួយ​បារម្ភ​រួម​គ្នា​មួយ​គឺ គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​។

សេចក្ដីថ្លែងការណ៍​រួម​រុស្ស៊ី​-​ចិន បាន​ប្រកាស​ថា​ ទំនាក់ទំនង​ប្រទេស​ទាំង​ ២ លើស​ពី​សម្ព័ន្ធភាព​ទៀត​ ហើយ​កិច្ច​សហប្រតិបត្តិការ​នេះ​មិន​មាន​ព្រំដែន​ទេ។ រដ្ឋ​ទាំង​ពីរ​ បាន​បង្ហាញ​ការ​គាំទ្រ​ផ្នែក​ការទូត និង​នយោបាយ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ពង្រីក​ជំហរ​អន្តរជាតិ​របស់​ពួកគេ​ប្រឆាំង​នឹង​​ភាព​ចលាចល​សកល និង​ក្នុង​តំបន់។ កិច្ច​ប្រជុំ​កំពូល​ បង្ហាញ​ពី​ការ​បង្កើន​តុល្យភាព​ និង​ភាព​ស្មើគ្នា​​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ជំហាន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់​​ប្ដូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទំនាក់​ទំនង​ប្រទេស​ទាំង​ ២ ។​

សេចក្ដីថ្លែងការណ៍​ថ្មីៗនេះ​បាន​និយាយ​ថា ​ចិន​បាន​ឈរ​​ជើង​ជាមួយ​ជំហរ​របស់​​រុស្ស៊ី​ប្រឆាំង​នឹង​ការ​​ពង្រីក​អង្គការ​ណាតូ។ ប្រទេស​ចិន​គោរព និង​គាំទ្រ​សំណើ​របស់​រុស្ស៊ី​សម្រាប់​ការ​ធានា​សន្តិសុខ​រយៈ​ពេល​វែង​ស្រប​ច្បាប់​នៅ​ក្នុង​ទ្វីប​អឺ​រ៉ុប។​

ជាជាង​ការ​ចូល​ទៅ​ក្នុង​សម្ព័ន្ធ​ភាព​យោធា​ពេញលេញ​ ​ទីក្រុង​ម៉ូស្គូ និង​ប៉េកាំង​ ទំនង​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ពួកគេ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អន្តរ​ប្រតិបត្តិការ ដោយ​គ្មាន​កាតព្វកិច្ច​ផ្លូវ​ការ​ណា​មួយ​ឡើ​យ​។ ​រុស្ស៊ី​​មិន​ចង់​ចូលរួម​ក្នុង​ជម្លោះ​​ជាច្រើន​របស់​ចិន​នៅ​អា​​ស៊ី​ទេ ហើយ​ចូលចិត្ត​រក្សា​ជំហរ​អព្យាក្រឹត។​ ដូចគ្នា​ដែរ ចំពោះ​ជម្លោះ​របស់​ចិន និង​រុស្ស៊ី ជាមួយ​អង្គការ​ណាតូ ទីក្រុង​ប៉េកាំង​ផ្ដល់​តម្លៃ​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​គ្មាន​បំណង​ចង់​ជាប់​ក្នុង​ជម្លោះ​លើ​អ៊ុយក្រែន​ទេ​។

​វិបត្តិ​យោធា​នៅ​អ៊ុយក្រែន ធ្វើ​ឱ្យ​ចិន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ខណៈ​ដែល​ខ្លួន​ព្យាយាម​ជៀស​វាង​ទាំង​ការ​យល់​ព្រម​ ឬ​ថ្កោលទោស​សកម្មភាព​របស់​ទីក្រុង​ម៉ូស្គូ​ ដោយ​បញ្ជាក់​ពី​ដំណោះស្រាយ​ដោយ​​សន្តិវិធី ទាំង​ការ​​បដិសេធ​​មិន​រិះគន់​រុស្ស៊ី ឬ​ហៅ​សកម្មភាព​របស់​ប្រទេស​នេះ​ថា​​​ជា​ ការឈ្លានពាន ទាំង​ការ​ប្រឆាំង​ទណ្ឌកម្ម​​របស់​លោក​ខាង​​លិច​ និង​បន្ទោស​​​សហរដ្ឋអាមេរិក ​ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ Minsk​។

សេចក្តីថ្លែងការណ៍ទាំ​ង​នេះ តំណា​ងឱ្យការយល់ដឹងរបស់ចិន​ ចំពោះសកម្មភាពរបស់រុ​ស្ស៊ី ប៉ុន្តែ​មិន​មែន​ជា​សញ្ញានៃ​ការ​គាំ​ទ្រ​ ដោយផ្ទាល់ ឬអ្វីផ្សេងទៀត​ក្រៅ​ពីសុច្ឆន្ទៈការទូត​​នោះទេ។ វានៅតែត្រូវបា​ន​គេ​មើ​ល​ឃើញ​ថា តើការគាំទ្រផ្នែ​ក​សេ​ដ្ឋ​កិច្ចប៉ុន្មាន ដែល​ចិ​ន​នឹ​ង​មា​ន​ឆន្ទៈ​ក្នុ​ង​កា​រ​ផ្ត​ល់ឱ្យ​រុស្ស៊ី និង​របៀប ដែល​វា​នឹង​ ដោះ​ស្រាយ​ជាមួយអង្គភាពរុស្ស៊ីក្រោមកា​រដាក់ទណ្ឌកម្មរបស់​អាមេរិក និងអឺរ៉ុប ដោយ​ពិចារណាលើ​សា​រៈ​សំខាន់​​​ដ៏ធំ​​​នៃកិច្ចសហប្រតិបត្តិការសេដ្ឋ​កិ​ច្ច​រ​បស់​ខ្លួ​ន ជាមួយ​លោក​ខា​ង​លិ​ច និងកា​រប្រ​ឈ​ម​នៃ​ទណ្ឌកម្ម​បន្ទាប់​ប​ន្សំ​ ដែលខ្លួន​តែង​​ជៀសវាង​។

ម៉្យាងវិញទៀត មានទស្សនៈថា ដោយសារ​ការកើនឡើងនៃចំនួនក្រុមហ៊ុន​ចិ​ន ដែល​កំណ​ត់​គោ​ល​ដៅ​ដោយការ​ដាក់ទណ្ឌកម្មរប​ស់​អាមេរិក ចិនអាចនឹងត្រូវ​ធ្វើ​​កិ​ច្ចសហប្រតិបត្តិការជាមួ​យ​រុស្ស៊ី​វិញ​ រួម​ទាំង​ការ​នាំ​ចូល​ធនធានធម្មជាតិកាន់តែច្រើន និ​ងការនាំចេញទំនិញ​ ដែល​ផលិត​របស់​ខ្លួន ដើម្បី​បំពេញ​ទីផ្សារ​ទំនេរ​ដោយក្រុមហ៊ុន​​អឺរ៉ុប និងអាមេរិក​។

យ៉ាងណាមិញ របៀបវារៈសេដ្ឋកិច្ចនៃដំណើ​រ​ទស្សនកិច្ចនេះ ការបាន​ផ្ដោត​លើ​​កិច្ច​ព្រមព្រៀងថាមពល​ ២ គឺ​រវាង​ ក្រុមហ៊ុន​ Rosneft និង China National Petroleum Corporation (CNPC) ធ្វើឱ្យ​រុស្ស៊ី​នាំ​ចេញ​ប្រេង ១០០ លានតោនក្នុងរយៈពេល ​១០ ឆ្នាំខា​ងមុខតាមរយៈកាហ្សាក់ស្ថា​ន។ ប្រេង​នឹង​ត្រូ​វ​កែច្នៃ​នៅ​ភាគ​ពាយ័ព្យ​​​នៃ​​ប្រទេស​​ចិន។ កិច្ចសន្យាទី ២​ រវាងក្រុមហ៊ុន Gazprom និង CNPC ផ្តោត​លើកា​រនាំ​ចេញ​ឧស្ម័ន​ធម្មជាតិរបស់រុស្ស៊ី​ចំ​នួន ១០ ពាន់លានម៉ែត្រ​គូ​បពីតំបន់ចុងបូព៌ារ​ប​ស់រុស្ស៊ី​ ដោយ​បំពាក់​នូវ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia មានសមត្ថភាពនាំចេញ​ឧស្ម័នធម្មជាតិ​ ៤៨ ពាន់​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ។​

កិច្ចព្រ​មព្រៀងទាំង​នេះ​ គឺជា​ល​ទ្ធ​ផ​ល​នៃកា​រ​ច​រចា ដែល​មា​ន​រ​យៈ​ពេល​យូរ​ ដែល​ឆ្លុះប​ញ្ចាំង​ពី​ភាព​ជាដៃ​គូ​ថាមពល​ ដែល​កំពុង​ព​ង្រីក និងគោលនយោបាយរបស់​រុ​ស្ស៊ី​ក្នុ​ងកា​រធ្វើ​ពិពិ​ធ​ក​ម្ម​កា​រនាំ​​ចេញ​របស់​ខ្លួន ដើម្បី​ធ្វើឱ្យ​អាស៊ីក្លាយជាអតិថិជនដ៏​សំ​ខា​ន់​រប​ស់​​ខ្លួន។​

ដូចដែលលោ​ក ស៊ី បានលើកឡើងក្នុងអំឡុង​កិ​ច្ច​ពិភាក្សានោះ ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន​ក្នុង​ឆ្នាំ ២០២១ មាន​ចំនួន ១៤០ ពាន់លានដុ​ល្លារ ដែលជាកំណត់ត្រាថ្មីមួ​យ បើធៀប​ទៅនឹ​ង​មុន​កា​រ​រាត​ត្បាត​មាន​​ត្រឹម​​ ១១០ ពាន់លានដុល្លារ។ ពោល​គឺកើន​ឡើង​ ៣៥ ភាគរយពីឆ្នាំ ២០២០​។ ប៉ុន្តែ ទោះបី​ជា​មាន​ភាព​វិជ្ជមាន​អំពីទំនាក់​ទំនង​នៃ​ប្រទេ​ស​ទាំង​ ២ ក្ដី ក៏​​ទំនាក់ទំនង​សេដ្ឋកិច្ច​ស្ថិត​នៅ​​​លើ​​ផ្លូវ​វែង​ឆ្ងា​យទៀត​។

លោក Wang Huiyao មន្ត្រីកំពូលនៃមជ្ឈមណ្ឌលស​ម្រា​ប់ប្រទេសចិន និងសកលភាវូបនីយកម្ម ដែល​ជា​អ្នកគិ​ត​គូ​ររ​ប​ស់ទី​ក្រុងប៉េកាំ​ង បាន​ផ្តល់យោបល់ដល់កាសែត ​T​he New York Times ថា​៖ «​វា​​ដល់​ពេល​ហើយ​ ដែល​​យើង​ត្រូវ​ផ្តល់​​ឱ្យ​​រុស្ស៊ី​នូវ​​ជ​ម្រើស​មួ​យ​​។ ទីក្រុង​ប៉េកាំង អា​ច​ជួយ​ឈ្មួញ​កណ្តាល​បទ​ឈប់​បាញ់​ជា​បន្ទាន់​មួយ ​ខណៈពេល​ ដែលកំ​ពុងស្វែងរក​ដំណោះស្រាយ ដែល​ផ្តល់ឱ្យ​​លោក ពូទីន​ នូវ​ការ​ធានាស​ន្តិ​សុ​ខ​គ្រ​ប់គ្រាន់»។

យ៉ាងណាមិញ ជំហាន​នេះ ត្រូ​វ​បាន​គេ​មើល​ឃើញ​ថា​ជា​ យុទ្ធសាស្ត្រ​​ការទូតសាធារណៈ​ថ្មី​ សម្រាប់​ប្រទេស​ចិន​ ជា​​មធ្យោបា​យ​ ដើម្បី​​បញ្ចៀស​ការ​ដាក់​​​ទណ្ឌ​កម្ម។ យ៉ាងណាមិញ អ្នក​វិភាគ​ក៏​ បាន​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃកា​រ​រ​ក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួ​យ​លោកខា​ង​លិ​ច ដែលជាអ្វីដែលលោ​ក ស៊ី មិន​អាច​ព្រងើយ​កន្តើយ​បាន​។ ប្រសិនបើចិន នៅ​ជា​ប់ជាមួយរុស្ស៊ីយូរ​ពេក នាំឱ្យមានការប៉ះទង្គិចគ្នាយ៉ា​ង​ម៉ឺ​ង​ម៉ាត់​ជាមួយ​បស្ចិម​ប្រទេស​ ហើយ​ការវាយលុកផ្នែកសេដ្ឋកិច្ច​ នឹងកាន់​តែ​ធំ។

មិន​មាន​នណាម្នាក់​​អាចបញ្ជាក់​ឱ្យបាន​គ្រប់គ្រាន់ទេថា​ តើនឹង​មាន​ភាពរសើបអ្វី​ កើត​ឡើង​ប៉ុន្មានខែខា​ង​មុខ​​នៅ​ក្នុងប្រទេសចិន។ នៅសល់តែជាង​ ៦ ខែប៉ុណ្ណោះ នៅមុនពេលសមាជជាតិ​របស់បក្សកុម្មុយនិស្ត ដែលលោក ស៊ី ​ស្វែងរកសម្លេង​ ដើម្បី​បន្ត​តំណែង​រប​ស់គាត់។

ប្រសិនបើ ប្រវត្តិសាស្ត្រជា​មេ​រៀន ខែ មីនា នេះ មានសារៈសំខាន់ជា​ពិសេ​ស​ពី​ទ​ស្ស​នៈ​នៃ​ការ​ត​ស៊ូ​អំណាច​របស់​ចិន​។ នៅខែ មីនា ឆ្នាំ ២០១២​ គឺ​​ការវិវឌ្ឍន៍សំខាន់​ៗ បានអង្រួននយោបាយចិ​ន​ជារៀ​ងរា​ល់​ថ្ងៃ​។ ទោះ​យ៉ាងណាក្ដី ​សេណារីយ៉ូ​ ដែលបាន​លើក​ឡើង​ខាង​លើ​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​តើ​ នឹង​មាន​ការ​តស៊ូ​អំណាច​នៅ​ក្នុ​ងប្រ​ទេ​ស​ចិន​ ក្នុង​អណ្ណត្តិ​លោក​ស៊ី​ ដែរឬយ៉ាងណា?

ប្រភព៖​ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner