កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប លើកដំបូង ក្នុងពេល៥ឆ្នាំ

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាថ្មី នាថ្ងៃទី២៤ មីនា ២០២២ ។ នេះបើតាមប្រភពពីមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង ទីដោយភាគីទាំងពីរបានសម្តែងការខឹងសម្បារចំពោះការបាញ់សាកល្បងដ៏ខ្លាំងបំផុតរបស់ក្រុងព្យុងយ៉ាង ចាប់តាំងពីឆ្នាំ ២០១៧។

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលពីដី សមុទ្រ និងអាកាស ជាការឆ្លើយតប។ មន្ត្រីជប៉ុនថា មីស៊ីលនេះបានហោះប្រហែល ១១០០គីឡូម៉ែត្រ ហើយបានធ្លាក់ក្នុងដែនទឹកជប៉ុន ក្រោយហោះបានជាង១ម៉ោង។

ជាការកត់សម្គាល់ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល ប្រមាណជា១០លើកហើយ នៅឆ្នាំ២០២២នេះ ជាការបាញ់ញឹកញាប់មិនធ្លាប់មានពីមុន ហើយត្រូវបានចាត់ទុកថា ផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ប៉ុន្តែគ្រាន់តែថា ការសាកល្បងរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរដូចដែលបានធ្វើឡើង នាថ្ងៃព្រហស្បតិ៍នេះ ត្រូវបានផ្អាក ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន បានជួបជាមួយអតីតប្រធានាធិបតីអាមេ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner