សម្តេចតេជោ ហ៊ុន សែន ប្រកាស បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី បន្តទៀត
សម្តេចតេជោ ហ៊ុន សែន ប្រកាស បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តី នៃការបោះឆ្នោតជាបន្តទៀត ព្រោះនេះជាកិច្ចការដែលយើងត្រូវបន្ត ហើយរឿងផ្លាស់ប្តូរនៅពេលណាចាំបោះឆ្នោតរួចចាំនិយាយគ្នា ត្រូវបន្តព្រោះយើងមិនអាចធ្វេសប្រហែសជាមួយនឹងការកិច្ចការទាក់ទងននឹងការរក្សាសន្តិភាពបានទេ បាត់អាហ្នឹងគ្រឹបគឺថារលាយតែម្តង រត់ចោលជើងគ្នា»។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។