រថយន្ត Corolla S បេីកគេចពីម៉ូតូជិះកាត់ពីមុខ ក៏ចង្កូតទៅបុកបង្គោលភ្លេីងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត Toyota Corolla គេចពីម៉ូតូបេីកកាត់ពីមុខ បានជ្រុលទៅបុកបង្គោលភ្លេីងរងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣៦៩ កែងផ្លូវ៦៣៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះគឺ បុរសម្នាក់បានបេីករថយន្តម៉ាក Toyota Corolla S ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-3116 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះចេញពីផ្លូវ៦៣៨ ឆ្លងមកផ្លូវ៣៦៩ ទេីបធ្វេីឲ្យរថយន្តបង្កគេចពីម៉ូតូជ្រុលមកបុកបង្គោលភ្លេីងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបង្គោលភ្លេីងមិនរងការខូចខាតនោះទេ ក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ប្រចាំខណ្ឌច្បារអពៅ ដេីម្បីមកពិនិត្យមេីលទីតាំងកេីតហេតុ ។ ជាក់ស្ដែងឃេីញបង្គោលភ្លេីងមិនរងការខូចខា ត ខូចខាតតែរថយន្តបង្ក ទេីបសមត្ថកិច្ចជំនាញសម្រេចប្រគល់រថយន្តឲ្យទៅម្ចាស់ ស្ទួចយកទៅជួសជុលដោយខ្លួន ឯង ៕ ដោយ ៖ ជីម ភារ៉ា