ប្លុកអឺរ៉ុបរួមគ្នាទិញ និងរក្សាទុកឧស្ម័ន ទប់នឹងបញ្ហាឡើងថ្លៃ

បណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានយល់ព្រមរួមគ្នាទិញ និងរក្សាទុកឧស្ម័ន អ៊ីដ្រូសែន និងឧស្ម័នធម្មជាតិរាវ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការកាត់បន្ថយការពឹងផ្អែកថាមពលលើប្រទេសរុស្ស៊ី ហើយក៏ជាវិធានការជួយប្រជាជនអឺរ៉ុប ពីការចំណាយ លើថ្លៃថាមពលកើនឡើង។

មេដឹកនាំអឺរ៉ុបបានប្រកាសពីការសម្រេចចិត្ត កាលពីថ្ងៃសុក្រ ទី២៥ មីនា បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេបានជួបជាមួយណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) និងក្រុមប្រទេសឧស្សាហកម្មចំនួន ៧ ក៏មានការចូលរួមពីប្រធានាធិបតីអាមេរិក Joe Biden ជាមួយនឹងចេតនាប្រមូលផ្តុំសម្ព័ន្ធមិត្ត ប្រឆាំងនឹងរុស្ស៊ី។

សមាជិកសហភាពអឺរ៉ុបដែលមានឆន្ទៈអាចធ្វើការរួមគ្នា និងចរចាទិញឧស្ម័នរួមគ្នា ដោយបង្កើនអំណាចចរចារបស់ពួកគេ ជាមួយនឹងក្តីសង្ឃឹមនៃឥទ្ធិពលលើតម្លៃថាមពល។ អ៊ុយក្រែន ហ្សកហ្ស៊ី និងម៉ុលដូវ៉ា ក៏ដូចជាបណ្តាប្រទេសនៅតំបន់បាល់កង់ភាគខាងលិច អាចនឹងចូលរួមក្នុងការទិញឧស្ម័នរួមនេះដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍ (សារ៉ាត)

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner