ថៃ៖ ឆ្លងប្រចាំថ្ងៃអាចដល់ ១០ម៉ឺននាក់ ពេលសង្គ្រាន្ត បើប្រហែស

បាងកក៖ មន្ត្រីសុខាភិបាលថៃបានព្រមានថា ការឆ្លងប្រចាំថ្ងៃអាចដល់១០ម៉ឺននាក់ បើសង្ក្រាន្តរៀបចំខាងមុខនេះ ប្រព្រឹត្តទៅទាំងមិនប្រយ័ត្នប្រយែងនោះ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំដល់បណ្តាអភិបាលខេត្ត ក្រុងទាំងអស់ ដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរាតត្បាត ក្នុងពេលមានពិធីបុណ្យសង្គ្រាន្តរបស់ខ្លួន នាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ Thanakorn Wangboonkongchana បានអះអាងកាលពីថ្ងៃសុក្រ ទី២៥ មីនាថា លោកនាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលខេត្តក្រុង និងមន្ត្រីសុខាភិបាលត្រៀមរៀបចំសកម្មភាព ឆ្លើយតបនឹងការវិលត្រលប់ទៅលេងស្រុកកំណើតរបស់ប្រជាជនឲ្យបានមុន ខណៈដែលការឆ្លងប្រចាំថ្ងៃបន្តកើនឡើង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាស នាព្រឹកថ្ងៃទី២៦ មីនានេះថា មានការឆ្លងប្រមាណ២៦០០០នាក់ ស្លាប់៦៧នាក់ទៀត ក្នុងពេល២៤ម៉ោងមកនេះ។

ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ពេលទៅជួបជុំសាច់ញាតិចាស់ៗ និងចូលរួមកម្មវិធីជួបជុំលក្ខណៈគ្រួសារជាដើម។ សកម្មភាពគ្រួសារគួរតែរៀបចំកន្លែងដែលមានខ្យល់ចេញចូលបានល្អ ខណៈដែលត្រូវជួបជុំគួរតែតេស្តជាមុនសិន មុនពេលប្រមូលផ្តុំគ្នា ជាដើម។

អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខាភិបាល វេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai បានអះអាងថា បើតាមការព្យាករណ៍ ការឆ្លងប្រចាំថ្ងៃអាចឈានដល់ ១០ម៉ឺននាក់ បើសិនជាធ្វេសប្រហែស ក្នុងពេលបុណ្យសង្ក្រាន្តនេះ។ យើងតាមស្ថាប័នមួយនេះដដែល អាចកើតមាននៅពាក់កណ្តាលខែក្រោយចំពោះតួលេខនេះ ហើយ បើចឹងមែន វាគឺជាសេណារីយ៉ូ ដ៏អាក្រក់។

គួរបញ្ជាក់ថា ថៃគ្រោងនឹងរៀបចំពិធីបុណ្យសង្គ្រាន្ត នៅពាក់កណ្តាលខែមេសា ២០២២ បើទោះបីជាមានការឆ្លងរាប់ម៉ឺននាក់ ក្នុង១ថ្ងៃៗក៏ដោយ៕ ប្រភពពីបាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner