រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ” យើងចាំបាច់ត្រូវទទួលស្គាល់ នូវការកើនឡើងនូវភាពសំខាន់នៃតំបន់មេគង្គ – ឡានឆាង ដែលជា « ប៉ូលកំណើន » នៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិកដ៏ មានថាមភាព “
ភ្នំពេញ : ពី រាជធានី ភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ
នៃ ព្រះរាជាណាចក្រ កម្ពុជា បានផ្តល់ នូវ សារ មួយ ថា ” យើង ចាំបាច់ ត្រូវ ទទួលស្គាល់ នូវ ការកើនឡើង នូវ ភាព សំខាន់ នៃ តំបន់ មេគង្គ – ឡាន ឆាង ដែលជា « ប៉ូល កំណើន » នៅក្នុង តំបន់ អាស៊ី – ប៉ាស៊ីហ្វិក ដ៏ មាន ថាមភាព ដោយ ផ្អែកលើ ភាព សំខាន់ នៃ ភូមិសាស្ត្រ យុទ្ធសាស្ត្រ ទំហំ សេដ្ឋកិច្ច និង សក្តានុពល ទីផ្សារ ដ៏ មហិមា ។ កិច្ចសហការ យ៉ាង ជិតស្និទ្ធ និង សាមគ្គីភាព របស់ យើង នៅក្នុង រយៈ ពេល ប្រាំមួយ ឆ្នាំកន្លងមក បានអនុញ្ញាត ឱ្យ កិច្ចសហប្រតិបត្តិការ មេគង្គ – ឡាន ឆាង រក្សាបាន សន្ទុះ អភិវឌ្ឍន៍ ជំរុញ សេដ្ឋកិច្ច បំពេញបន្ថែម និង ពង្រឹង ទំនាក់ទំនង រវាង ប្រជាជន និង វប្បធម៌ ដែលជា ធាតុ ផ្សំ ដ៏ សំខាន់ ក្នុង ការ កសាង សហគមន៍ មួយ ឱ្យ កាន់តែ បើកចំហ ប្រកបដោយ បរិ យាប ន្ន និង ចីរភាព និង មាន អនាគត រួមគ្នា ប្រកបដោយ សន្តិភាព និង វិបុលភាព ។ “
ខ្លឹមសារ នៃ ការគូសបញ្ជាក់ នេះ មាននៅ ក្នុង សារ សារលិខិត របស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាស អបអរ សារ ទរ
« ទិវា សប្តាហ៍ កិច្ចសហប្រតិបត្តិការ មេគង្គ – ឡាន ឆាង ឆ្នាំ ២០២២» ដែល ផ្សព្វផ្សាយ នៅ ព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ។
រដ្ឋមន្ត្រីការបរទេស កម្ពុជា បានបញ្ជាក់ ទៀតថា ” យើង ទើបតែ បានបញ្ចប់ ការអនុវត្ត ផែនការ សកម្មភាព ប្រាំ ឆ្នាំ (២០១៨-២០២២) ហើយ យើង កំពុង រៀបចំ កិច្ចសហប្រតិបត្តិការ នា ដំណាក់កាល បន្ទាប់ ដោយ ផ្តោតលើ របៀបវារៈ អភិវឌ្ឍន៍ ដែល យក សំខាន់ លើ ប្រជាជន ។ ក្នុង គោលបំណង ធានា នូវ ប្រភព កំណើន ថ្មី ស្ថិតក្នុង ស្ថានភាព សេដ្ឋកិច្ច សកល និង តំបន់ មាន ការវិវត្ត យ៉ាង ឆាប់រហ័ស យើង ផ្តោត ការយកចិត្តទុកដាក់ លើ សម្រេច ឱ្យបាន នូវ ខ្សែក្រវាត់ អភិវឌ្ឍន៍ សេដ្ឋកិច្ច មេគង្គ – ឡាន ឆាង និង ច្រក របៀង ពាណិជ្ជកម្ម អន្តរជាតិ ថ្មី តាមផ្លូវ គោក – សមុទ្រ សំដៅ លើក កម្ពស់ និង ពង្រឹង កិច្ចខិតខំ ប្រឹងប្រែង នៃ ការធ្វើសមាហរណកម្ម នៅក្នុង តំបន់ ។ យើង បាន កត់សម្គាល់ថា តម្រូវការ អភិវឌ្ឍ រប ស់ យើង នឹង បណ្តាលឱ្យមាន ផលប៉ះពាល់ ដល់ ធនធាន ធម្មជាតិ ដូច្នេះហើយ យើង នឹង ប្រឹងប្រែង រួមសហការ គ្នា លើ ការគ្រប់គ្រង ប្រកបដោយ ចីរភាព នូវ ធនធានទឹក និង ការគ្រប់ គ្រង គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង បាតុភាព អាកាសធាតុ ដ៏ ធ្ងន់ធ្ងរ ផ្សេងៗ ទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន បន្តថា ខ្ញុំ ក៏មាន សេចក្តី រីករាយ ផងដែរ ដោយបាន ឃើញ ការបំពេញបន្ថែម នៃ កិច្ចសហ ប្រតិបត្តិការ មេគង្គ – ឡាន ឆាង ជាមួយនឹង យន្តការ អនុតំបន់ មេគង្គ ដទៃទៀត ជា ពិ សស កិច្ចសហប្រតិបត្តិការ អេក ម៉ិ ក និង មហា អនុតំបន់ មេគង្គ ក្នុងការ ជំរុញ ការផ្លាស់ប្តូរ អនុតំបន់ និង កិច្ចខិតខំ ប្រឹងប្រែង កសាង សហគមន៍ អាស៊ាន ។
តាមរយៈ មូលនិធិ ពិសេស នៃ កិច្ចសហប្រតិបត្តិការ មេគង្គ – ឡាន ឆាង កម្ពុជា ទទួលបាន អត្ថប្រយោជន៍ ពី គម្រោង ចំនួន ៦៧ ដែលមាន ទំហំ ទឹកប្រាក់ សរុប ប្រមាណ ជាង ២០ លាន ដុល្លារ អាមេរិក ដោយបាន គាំទ្រ សកម្មភាព កិច្ចសហប្រតិបត្តិ កា រយ៉ា ង ទូលំទូលាយ ក្នុង វិស័យ អភិវឌ្ឍន៍ជនបទ ការកាត់ បន្ថយ ភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ ផ្លូវអាកាស ការអប់រំ ការអភិរក្ស បេតិកភណ្ឌ វប្បធម៌ និង ការផ្តល់ សិទ្ធិអំណាច ដល់ ស្ត្រី ។ ល ។ “
សារលិខិត បន្តថា ស្ថិតក្នុង កាលៈទេសៈ នៃ ការ រាតត្បាត នៃ ជំងឺ កូ វីដ ១៩ និង វិបត្តិ សុខាភិបាល សកល កម្ពុជា សូម វាយតម្លៃ ខ្ពស់ ចំពោះ ការប្តេជ្ញាចិត្ត របស់ ប្រទេស ចិន តាមរយៈ ការបង្កើត សហគមន៍ សុខភាព សាធារណៈ មេគង្គ – ឡាន ឆាង និង តួនាទី ឈាន មុខ ក្នុង ការផ្តល់ ឱសថ ការផ្គត់ផ្គង់ សម្ភារៈ វេជ្ជសាស្ត្រ និង វ៉ាក់សាំង កូ វីដ ១៩ រាប់លាន ដូ ស មកកាន់ បណ្តា ប្រទេស មេគង្គ បាន ទាន់ពេលវេលា ជាពិសេស សម្រាប់ កម្ពុជា គឺ បានរួម ចំណែក ដល់ ភាពជោគជ័យ ក្នុងការ អនុវត្ត យុទ្ធនាការ ជាតិ ចាក់ វ៉ាក់សាំង ដោយ សម្រេចបាន អត្រា ចាក់ វ៉ាក់សាំង ប្រមាណ ៩២ ភាគរយ និង ការបើក ប្រទេស ឡើងវិញ ។ សមិទ្ធផល ទាំងនេះ គឺជា សក្ខីភាព ដ៏ រឹងមាំ នៃ ប្រសិទ្ធភាព និង ភាព ពាក់ព័ន្ធ នៃ ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ មេគង្គ – ឡាន ឆាង ។
សារលិខិត បានបញ្ចប់ ដោយ ការ គូសបញ្ជាក់ថា ស្រប ពេល ដែល កម្ពុជា ជា ប្រធាន អាស៊ាន នា ឆ្នាំនេះ យន្តការ កិច្ចសហ ប្រតិបត្តិការ មេគង្គ – ឡាន ឆាង នឹង កាន់តែ រួមចំណែក ដល់ សមាសភាគ អភិវឌ្ឍន៍ ដ៏ រឹងមាំ សំដៅ ធានា ឱ្យ អាស៊ាន បន្ត ទទួលបាន ភាពរស់រវើក ក្នុង ស្មារតី ពិតប្រាកដ នៃ សហគមន៍ មួយ ដែលមាន អនាគត រួមគ្នា ៕ ដោយ : ពល ជ័យ