ពលរដ្ឋក្នុងស្រុកឆ្លូង ជាង ១ពាន់នាក់ ស្មគ្រ័ចិត្តចូលរួមរស់គាំទ្រនូវគោលនយោបាយគណបក្ស ប្រជាជនកម្ពុជា

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋប្រមាណជាង ១ពាន់១រយនាក់ ស្ម័គ្រចិត្តចូលរួមរស់គាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាសមាជិក ក្រោមអធីបតីភាព ឯកឧត្តម ឆាន់ សាផាន ប្រធានក្រុមការ ងារគណបក្សចុះជួយមូលដ្ឋានស្រុកឆ្លូង កាលពីចុងសប្តាហ៍នេះ ។

ពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃពួកគេបានយល់ដឹង និងមើលឃើញពីការដឹកនាំកសាងប្រទេសពីលេខសូន្យ ការធ្វើឲ្យមានឯកភាពជាតិទាំងមូល តាមមាគ៌ានយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ការការពារបូរណភាពទឹកដី ការធ្វើឱ្យមានស្ថិរភាពសង្គម មានសុខសន្តិភាព ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំកន្លងទៅ ការធ្វើឱ្យគ្រប់វិស័យមានការរីកចំរើនគួរជាទីមោទនភាព ។ ដែលទាំងនេះសុទ្ធតែផ្ដើមចេញពីការដឹកនាំដ៏ត្រឹមត្រូវទន់ភ្លន់ឈ្លាសវៃ ម៉ឺងម៉ាត់របស់គណបក្ស ប្រជាជនកម្ពុជាតែមួយគត់ ដែលមានមន្ត្រីគណបក្សរបស់រដ្ឋល្អ មានសមត្ថភាព មានសីលធម៌ ប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

សមាជិកសមាជិកាទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណៈបក្ស -ខិតខំកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់រដ្ឋដល់ប្រជាពលរដ្ឋ-ថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន-ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្ដេជ្ញាបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ។

ឯកឧត្តម ឆាន់ សាផាន ប្រធានអង្គពិធី បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗចូលរួមរស់ជាមួយគណបក្សនាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេស ។

មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជា ពលរដ្ឋ រីឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញុងបំពុលបរិយាកាសសង្គម ។

ក្នុងនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន-ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្ដល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់ រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេវាអត់បង់ប្រាក់ ជាពិសេសគោល នយោបាយវ៉ាក់សាំងរបស់គណបក្ស ដើម្បីឲ្យប្រជា ពលរដ្ឋបានយល់ដឹងជ្រួត ជ្រាប ជៀសវាងការភាន់ច្រឡំនិងចាញ់បោកការឃោសនាញុះញុងពីក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលក៏ដូចជាគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner