ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៨ មីនា ២០២២
មិនថារុស្ស៊ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត
នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ
ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទ័ពឈ្លានពានប្រទេសដទៃដែរ
កម្ពុជាមិនត្រូវការយន្តហោះចម្បាំងទេ តែកម្ពុជារៀបសំណាញ់មេឃ ដោយបាញ់កម្ទេចរាល់យន្តហោះរំលោភដែនអាកាសកម្ពុជា
ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមែនឡើយ
សម្តេចមិនជឿថា រុស្ស៊ីអាចវាយយកទីក្រុងគៀវ និងផ្តួលរំលំរដ្ឋបាលរបស់អ៊ុយក្រែនបាននោះឡើយ។ ជម្រើសចុងក្រោយរបស់រុស្ស៊ី និងអ៊ុយក្រែនគឺមានបទចរចាមួយដើម្បីបញ្ចប់សង្គ្រាម
មិត្តរុស្ស៊ីនឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ
មិនអាចធ្វេសប្រហែសចំពោះគោលនយោបាយបរទេសដ៏ក្តៅគគុកមួយបានទេ ដែលទាមទារឱ្យសម្តេចគ្រប់គ្រង និងក្តាប់ស្ថានការណ៍នេះឱ្យជាប់
រដូវទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ
កម្ពុជាមិនវ៉ៃយកទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នោះឡើយ
អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ គឺមិនតែងតាំងឱ្យកាន់តួនាទីនោះឡើយ