ប្រធានចារកម្មអ៊ុយក្រែន៖ រុស្ស៊ីមានផែនការបែងចែក អ៊ុយក្រែនជាពីរ ដូចទៅនឹងកូរ៉េខាងជើង-កូរ៉េខាងត្បូង
កៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីកំពុង ពិចារណាលើ “សេណារីយ៉ូកូរ៉េ” សម្រាប់អ៊ុយក្រែន និងបំបែក ប្រទេសជាពីរ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយក រដ្ឋធានី កៀវ និងផ្តួលរំលំរដ្ឋាភិបាលទីក្រុងកៀវ។
លោកឧត្តមសេនីយ គីរីឡូ ប៊ូដានូវ ប្រធាននាយកដ្ឋាន ស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃ អាទិត្យបានបញ្ជាក់ដូច្នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងព្យាយាមកំណត់បន្ទាត់បែងចែក រវាងតំបន់ ដែល មិនបានកាន់កាប់ និងតំបន់កាន់កាប់នៃប្រទេសរបស់យើង។ វាគឺជាការប៉ុនប៉ងបង្កើតកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅអ៊ុយ ក្រែន។
លោក ប៊ូដានូវ បន្ថែមថា គាត់ (លោក ពូទីន) ពិតជាមិន ស្ថិតក្នុងទីតាំងមួយដើម្បីលេបប្រទេសអ៊ុយក្រែនទាំងមូលនោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីជម្លោះអស់រយៈពេលជាងបួន សប្តាហ៍ មកនេះ រុស្ស៊ីបានបរាជ័យក្នុងការដណ្តើមយកទីក្រុងធំៗ ណា មួយរបស់អ៊ុយក្រែន ហើយទីក្រុងម៉ូស្គូបានផ្តល់ សញ្ញា កាល ពីថ្ងៃសុក្រថា ខ្លួនកំពុងពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការផ្តោត លើការធានាតំបន់ ដុនបាសស៍ នៃភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បាននឹង កំពុងប្រយុទ្ធជាមួយខ្លួន៕
ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា