រដ្ឋ​មន្ត្រី​ការបរទេស​អារ៉ាប់​ចំនួន​ ៤ ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ Negev ​នៅ​អ៊ីស្រាអែល​

រដ្ឋ​មន្ត្រី​ការបរទេស​​បារ៉ែន​ អេមីរ៉ាត​អារ៉ាប់​រួម​ ម៉ារ៉ុក​ និង​អេហ្ស៊ីប​ ធ្វើ​ដំណើរ​ទៅ​ដល់​អ៊ីស្រាអែល​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ថ្ងៃ​ចន្ទ​ ក្នុង​តំបន់​​វាល​ខ្សាច់​ភាគ​ខាង​ត្បូង​ Negev ​ដែល​ជា​កន្លែង​ក្រុម​មន្រ្តី​ជួប​ប្រជុំ​គ្នា​ជាមួយ​សម​ភាគី​អ៊ីស្រាអែល​លោក​រដ្ឋ​មន្រ្តី​ Yair Lapid ​។​ ​

​មន្ត្រី​ស្និទ្ធ​នឹង​លោក​ Lapid ​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នក​ការ​ទូត​កំពូល​របស់​អ៊ីស្រាអែល​ និង​រដ្ឋ​មន្រ្តី​អារ៉ាប់​ទាំង​៤​រូប​រួម​មាន​​​រដ្ឋ​មន្រ្តី​អារ៉ាប់​រួម​លោក​ Abdullah bin Zayed Al Nahyan ​រដ្ឋ​មន្រ្តី​បារ៉ែន​លោក​ ​ Abdullatif bin Rashid Al-Zayani ​រដ្ឋ​មន្រ្តី​ម៉ារ៉ុក​លោក​ Nasser Bourita ​​និង​រដ្ឋ​មន្រ្តី​អេហ្ស៊ីប​លោក​ Sameh Shoukry ​ ​នឹង​ជួប​​ពិភាក្សា​គ្នា​អំពី​ ​«​ការ​ជំរុញ​ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​តំបន់​»​។​

​កិច្ចប្រជុំ​កំពូល​ នឹង​ផ្តោត​លើ​ការ​គំរាម​កំហែង​​ បញ្ហា​ប្រឈម​ និង​ឱកាស​ផ្សេង​ៗ​​ក្នុង​តំបន់​។​ ក្នុង​​ចំណោម​​បញ្ហា​​ដែល​​​គេ​​រំពឹង​​​ថា​​នឹង​​ក្លាយ​​ជា​​ចំណុច​​កណ្តាល​​នៃ​​កិច្ច​​ប្រជុំ​​​នោះ​ ​គឺ​​ការ​​ចរចា​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​​នៅ​​ក្រុង​​វីយែន​ និង​​សង្រ្គាម​​រុស្ស៊ី​-​អ៊ុយក្រែន​។​ ​

មន្ត្រី​ដដែល​និយាយ​​​ថា​ សម្ព័ន្ធភាព​នឹង​ដោះស្រាយ​ការ​គំរាម​កំហែង​ដោយ​ «​ផ្លូវ​អាកាស​ សមុទ្រ​ និង​ការ​លួច​ប្លន់​តាម​សមុទ្រ​»​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ កិច្ច​​ប្រជុំ​​មាន​​ភាព​ ​«​​កក់​​ក្ដៅ​​ខ្លាំង​​ណាស់​ រួម​​ទាំង​​ការ​​ឱប​​ក្រសោប​ ​និង​​ការ​​សន្ទនា​​ជា​​មិត្ត​»​។ ​

មុន​ពេល​មក​ដល់​នៃ​មន្រ្តី​ការ​បរទេស​អារ៉ាប់​ទាំង​៤​ ទូរ​ទស្សន៍​អ៊ីស្រាអែល​ Kan ​​រាយការណ៍​ថា​ អ៊ីស្រាអែល​បាន​បង្កើន​ការ​ត្រៀម​លក្ខណៈ​ការ​ពារ​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គំរាម​កំហែង​ពី​លើ​អាកាស​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​។​ ​​

ជាមួយ​គ្នា​នោះ​ កិច្ច​ប្រជុំ​ Negevក៏​មាន​ការ​ចូល​រួម​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អង់តូនី​ ប្ល៊ីងខិន​ (Antony Blinken) ​ផង​ដែរ​ ក្រោយ​ដែល​​ទូរទស្សន៍​ក្នុង​ស្រុក​អ៊ីស្រាអែល​ Channel 13 ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​អ្នក​ការ​ទូត​ក្នុង​តំបន់​ត្រូវ​បាន​គេរំ​ពឹង​ថា​នឹង​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​​ដាក់​ពង្រាយ​កម្លាំង​ឆ្ពោះ​ទៅ​​អ៊ីរ៉ង់​ ទាំង​លើប​ញ្ហា​នុយក្លេអ៊ែរ​ និង​​ការ​ពង្រីក​ខ្លួន​ និង​សកម្មភាព​បំបាត់​អស្ថិរភាព​របស់​អាមេរិក​ក្នុង​តំបន់​។​

ប្រភព៖ Foreign ministers of Bahrain, UAE, Morocco and Egypt arrive for Negev Summit https://www.timesofisrael.com/foreign-ministers-of-bahrain-uae-morocco-and-egypt-arrive-for-negev-summit/

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner