មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានចុះធ្វើការបិតផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យ ម្ចាស់កម្មសិទ្ធិក្បាលដីដែល ស្ថិតក្នុងភូមិត្រពាំងស្វាយ និងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គណៈកម្មការរដ្ឋបាលគ្រប់គ្រងដីធ្លី ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធនឹងក្បាលដីទាំអស់ បានចុះធ្វើការបិតផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យ ដែលរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ស្ថិតនៅភូមិត្រពាំងស្វាយ និងភូមិរោលជ្រូក សង្កាត់ព្រៃវែង ក្រោមវត្តមាន លោក ជរ គឹមស៊រ អភិបាលរង តំណាង លោក ស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោក ប៊ិន សុឈី អនុប្រធានមន្ទីរទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លី តំណាងឲ្យឯកឧត្ដម សារិន វណ្ណា ប្រធានមន្ទីរព្រមទាំងលោកចៅសង្កាត់-ចៅសង្កាត់រង លោកលោកស្រី មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធរាជធានីភ្នំពេញ ។ ការរៀបចំបិតផ្សាយនេះបានធ្វើឡើងនៅក្នុងបរិវេនសាលាង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកស្រី ព្រុំ គន្ធា អនុប្រធានក្រុមចុះបញ្ជីអនុវិស័យរដ្ឋបាលដីធ្លីខណ្ឌង្កោ បានអោយដឹងថាមន្ត្រីជំនាញបានអនុវត្តការងារចុះបញ្ជីដីធ្លី ស្ថិតនៅភូមិត្រពាំងស្វាយ និងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មកដល់ពេលនេះ ទទួលបាន លទ្ធផលសម្រេចដូចខាងក្រោម :
-ភូមិ ត្រពាំងស្វាយ មានក្បាលដីសរុបចំនួន : ២៤០ ក្បាលដី កំណត់ព្រំបាន ចំនួន២៤០ ក្បាលដី
វិនិច្ឆ័យបាន ចំនួន២០៨ ក្បាលដី មិនទាន់បានវិនិច្ឆ័យ ចំនួន៣២ ក្បាលដី
-ភូមិ រោលជ្រូក មានក្បាលដីសរុបចំនួន : ៤៦២ ក្បាលដី កំណត់ព្រំបាន ចំនួន៤៦២ ក្បាលដី វិនិច្ឆ័យបាន ចំនួន៤១៥ ក្បាលដី និង៤៧ ក្បាលដី មិនស្គាល់ម្ចាស់ និង ម្ចាស់មិនចូលរួម។ លោកស្រីបញ្ជាក់ទៀតថាករណីក្បាលដីមួយចំនួនដែលគ្មានទិន្នន័យគឺបណ្តាលមកពីម្ចាស់មិនបានចូលរួមផ្តល់ពត៍មាន ឬក្បាលដីដែលជាសហកម្មសិទ្ធិ។

លោក លោក ជរ គឹមស៊រ អភិបាលរងខណ្ឌដង្កោ បានថ្លែងនូវការកោតសសើរដល់ មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយសកម្មភាពលើវិស័យដីធ្លីបានយ៉ាងល្អតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបសស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកបន្តថាការរៀបចំបិតផ្សាយប្លង់សុរិយោដីនិងគោលបញ្ជីដីធ្លី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់ក្បាលដីដែលជាម្ចាស់កម្មសិទ្ធិ ។ ដូច្នេះបងប្អូនគឺត្រូវមកពិនិត្យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬខុសឆ្គងដែលត្រូវកែតម្រូវឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ(ដោយរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក) ដោយគឹតចាប់ពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ជាកំហិត នៅក្នុងបរិវេណសាលាសង្កាត់ព្រៃវែង។ លោកអភិបាលរង បានបញ្ជាក់ទៀតថាផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារណះនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជភ្នំពេញកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិតផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប លើទិន្នន័យទាំងនោះ ហើយលើកសំណើរផ្ដល់សិទ្ធិលើអចលនវត្ថុ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្ម សិទ្ធិ ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner