អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ៤៨៨លាននាក់និងអ្នកស្លាប់៦,១៦លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំង ពិភព លោក បានកើនឡើងដល់ ៤៨៨,៥៦៦,៤៧៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១៦៦,៩៧៦នាក់ និងជាសះ ស្បើយឡើងវិញ ៤២៣,៣៧៤,២៧៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែ មានចំនួន ច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៧៨០,៥០៣នាក់ ស្លាប់ចំនួន ១,០០៧,៣២០នាក់ និងជាសះស្បើយចំនួន ៦៥,២៣៦,៨៤០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០២៥,៥៥៦នាក់ ស្លាប់ចំនួន ៥២១,២១១នាក់ និងជាសះស្បើយ ៤២,៤៨៩,០០៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៩៤៧,៨៩៥នាក់ ស្លាប់ ៦៥៩,៨៦០នាក់ និងជាសះស្បើយ ២៨,៧១៨,៥៨០នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner