ជ័យជម្នះសមរភូមិឱរ៉ាល់
នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម នៅក្នុងន័យឃោសនាអូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។ គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖
ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត
ទី២-ធានអាជីពនិងមុខរបរ និង
ទី៣-ធានារក្សាទ្រព្យសម្បត្តិ។
ដោយមានការចូលរួមពីឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រោះរបបនេះធ្វើទុក្ខបុកម្នេញប្រជារាស្ដ្ររៀងរាល់ថ្ងៃក្នុងសកម្មភាពស្វែងរកខ្មាំង និងមិនមានកម្មសិទ្ធិឯកជន។ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបនៅគេហដ្ឋានរបស់សម្ដេចនៅឯក្រុងតាខ្មៅ ដើម្បីរាយកាណ៍ពីស្ថានភាពរបស់មេដឹកនាំខ្មែរក្រហមទាំងស្រុង។ ដោយសារតែវរភាពរបស់សម្ដេចតេជោ បានពន្យល់ឲ្យឧត្តមសេនីយ៍ កែវ ពង្ស បានយល់នូវគោលនយោបាយពិតប្រាកដដែលសម្ដេចចង់បង្រួបបង្រួមជាតិឡើងវិញ និងបញ្ចប់សង្គ្រាមនៅកម្ពុជា។ សមាហរណកម្មនេះហើយគឺជាជោគជ័យដ៏មហាអស្ចារ្យបំផុតបន្ទាប់ពីសម្ដេចបានអនុវត្តន៍នយោបាយ ឈ្នះ-ឈ្នះ ដោយគោរពតាមគោលកាណ៍ទាំងស្រុង ដោយមិនយកទោសពៃឧត្តមសេនីយ៍ កែវ ពង្ស នោះទេថែមប្រគល់តំណែងជូន ឧត្តមសេនីយ៍ កែវ ពង្ស ថែមទៀត។ ក្រោយពីបានទទួលនូវដំណឹងដ៏អស្ចារ្យនេះមានបងប្អូនខ្មែរក្រហមជាច្រើនសម្រុកកចុះចូលនឹងរាជរដ្ឋាភិបាល ដែលនេះក៏ដោយសារតែឆន្ទៈមោះមុតរបស់សម្ដេចតេជោក្នុងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្សះផ្សារជាតិ និងប្រយោជន៍ប្រជាជនខ្មែរដូចគ្នា៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #នយោបាយឈ្នះឈ្នះ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ឧត្ដមសេនីយ៍កែវពង្ស #កម្ពុជាប្រជាធិបតេយ្យ
Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ