ពិពីបុណ្យចម្រើនព្រះជន្ម ឯកឧត្តម សោម ចិននិងបុណ្យអភិសេក ឆ្លងចេតិយ ឧទ្ទិសវិញ្ញាណក្ខន្ធជូនចំពោះ លោកជំទាវ ឧបាសិកា លី គីម ជាភរិយាបានចែកឋានគម្រប់បីឆ្នាំ
កំពត៖កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ក្រុមគ្រួសារ កូនចៅ និងសាច់ញាតិ ដែលមាន វត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប រួមនឹងប្រជាពលរដ្ឋ លោកយាយ លោកតាក្នុងភូមិ បានធ្វើ ពិធី បុណ្យចម្រើនព្រះជន្ម ជូនឯកឧត្តម សោម ចិន តំណាងរាស្ត្រ មណ្ឌលកំពត និងភ្ជាប់ពិធីបុណ្យអភិសេកឆ្លងចេតិយ ឧទ្ទិស វិញ្ញាណ ក្ខន្ធជូនចំពោះ លោកជំទាវ ឧបាសិកា លី គីម ដែលបាន ចែកឋានគម្រប់បីឆ្នាំ ។ កម្មវិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងនៅ គេហដ្ឋាន ឯកឧត្តម សោម ចិន ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
មានប្រសាសន៍ក្នុងពិធីបុណ្យ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានលើកបញ្ជាក់ថា ភាពកត្តញ្ញូគឺផ្ដើមចេញពី ព្រហ្មវិហារ ធម៌ទាំងបួនរបស់អ្នកមានគុណ ពិសេសឪពុកម្ដាយ ដែលតែងតែ ធ្វើពលិកម្មលះបង់គ្រប់បែបយ៉ាង ដើម្បីកូនចៅ ។ ដូច្នេះកម្មវិធី បុណ្យ ដែល ឯកឧត្តម រួមនិងក្រុមគ្រួសារ សាច់ញាតិ បងប្អូនបា នប្រារព្ធធ្វើនាពេលនេះ គឺជាការគោរពដឹងគុណចំពោះឪពុក ម្ដាយជីដូនជីតា និងបុព្វការីជន ដែលប្រជាជនខ្មែរយើង តែងតែគោរពប្រតិបត្តិធ្វើទៅតាមទំនៀមទំលាប់ ប្រពៃណី វប្បធម៌ ខ្មែរ ជាហូរហែ ដែលបានបន្សល់ទុក តាំងពីបុរាណកាលមក៕