ព្រឹកនេះ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី នឹង អញ្ជើញ ពិនិត្យ វឌ្ឍនភាពនៃ សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ
សៀមរាប៖ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នឹង អញ្ជើញ ពិនិត្យ ការដ្ឋាន សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ ថ្មី ស្ថិតនៅក្នុង ឃុំ តា យ៉ែ ក ស្រុក សូទ្រនិគម ខេត្តសៀមរាប នៅ ព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២។ នេះ បើ យោងតាម ការបញ្ជា ក់លើ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ផ្លូវការ របស់ សម្តេច តេ ជោ ហ៊ុន សែន នានាយករដ្ឋមន្ត្រកម្ពុជា នៅ យប់ ថ្ងៃទី ២ ខែមេសា។
ប្រភព ដដែល បាន បញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ ថ្មីនេះ ទទួលបាន សិទ្ធិ វិនិយោគ ដោយ ក្រុមហ៊ុន អាកាសយានដ្ឋា ន អន្តរជាតិ សៀមរាប (AIAI) ដែលជា បុត្រ សម្ព័ន្ធ របស់ ក្រុមហ៊ុន យូ ណាន អ៊ី ន វេស មេន ហូល ឌី ង ( Yunnan Investment Holdings ) របស់ ចិន ក្នុង ចំនួន ទឹកប្រាក់ ៨៨០លាន ដុល្លារអាមេរិក និង ត្រូវបាន សាងសង់ លើ ផ្ទៃដី ៧៥០ហិកតា ។
អាកាសយានដ្ឋាន អន្តរជាតិ ថ្មី នេះស្ថិតនៅក្នុង លំដាប់ 4E ដោយមាន ផ្លូវ រត់ ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន ៣៨ ចំណត យន្តហោះ និង មាន ក្រឡា ផ្ទៃ ស្ថានីយ អ្នកដំណើរ ជាង ប្រាំបី ម៉ឺន ម៉ែត្រ ការ៉េ ដែល អាច ទទួល អ្នកដំណើ រ ប្រចាំឆ្នាំ បាន ប្រមាណ ប្រាំ ពីរលាន នាក់ និង ស្ថិតក្រោម កិច្ចព្រមព្រៀង គម្រោង វិនិយោគ BOT ៥៥ ឆ្នាំ ។
សម្តេច តេ ជោ ហ៊ុន សែន បានបញ្ជាក់ បន្តថា តាមរយៈ អាកាសយានដ្ឋាន ថ្មី នេះ គឺជា គម្រោង កម្រិត យុទ្ធសាស្ត្ររវាង ប្រទេស ចិន និង កម្ពុជា ដែល នឹង នាំមក នូវ ការរីកចម្រើន ផ្នែក សេដ្ឋកិច្ច និង ជំនួស អាកាសយានដ្ឋាន ចាស់ ដែល មិនអាច ទទួល យន្តហោះ ធំៗ និង មកពី តំបន់ ឆ្ងាយៗ ។ មួយវិញទៀត វា នឹង ធ្វើឱ្យ តំបន់ នៅ ជុំវិញ អាកាសយានដ្ឋាន នេះ មាន ការរីកចម្រើន ផងដែរ ។
សូមជម្រាបថា គម្រោង អភិវឌ្ឍន៍ អាកាសយានដ្ឋាន អនុវត្ត ដោយ ក្រុមហ៊ុន AIAI គឺជា ការវិនិយោគ រួមគ្នា នៃ ក្រុមហ៊ុន ចំនួន បី ៖ ក្រុមហ៊ុន វិនិយោគ យូ ណាន (Yunnan Investment Group) ទទួល គ្រប់គ្រង និង អនុវត្ត គម្រោង ទូទៅ ក្រុមហ៊ុន សំណង់ យូ ណាន (Yunnan Construction Group) ទទួលខុសត្រូវ សាងសង់ និង ក្រុមហ៊ុន ប្រតិបត្តិការ អាកាសយានដ្ឋាន យូ ណាន (Yunnan Airport Group) ទទួលខុសត្រូវ ប្រតិបត្តិ ការ ដែល ក្រុមហ៊ុន ទាំងបី នេះ ជា ក្រុមហ៊ុន រដ្ឋ ចិន នៃ ខេត្ត យូ ណាន ។
ការអនុវត្ត គម្រោង សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ គ្រោង សម្រេចបាន ៩០ ភាគរយ នៅ ដំណាច់ឆ្នាំ ២០២២ និង បញ្ចប់ ទាំងស្រុង នៅត្រឹម ខែមីនា ឆ្នាំ ២០២៣ ។ ក្នុង រយៈពេល ប្រាំ មួយខែ ពី ខែមីនា ដល់ ខែកញ្ញា ឆ្នាំ ២០២៣ គឺជា រយៈពេល សំខាន់ ដែល ក្រុមហ៊ុន ត្រូវ ស្នើសុំ វិ ញ្ញាប ន ប័ត្រ បញ្ជាក់ សុវត្ថិភាព និង សន្តិសុខសម្រាប់ ឧបករណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ ទាំង អស់នៃ អាកាសយានដ្ឋាន ពី ស្ថាប័ន ជាតិ និង អន្តរជាតិ ព្រមទាំង ដំណើរការ ធ្វើតេស្ត សាកល្បង ប្រព័ន្ធ ទាំងមូល របស់ អាកាស យានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ ទៅតាម និយាម អន្តរជាតិ ។
គិតមកដល់ពេលនេះ អាកាសយានដ្ឋាន អន្តរជាតិ នេះ សម្រេចបាន ២២ ភាគរយ ហើយ ៕ ដោយ ៖ វណ្ណ លុក