ឯកឧត្តម ផៃ ប៊ុនឈឿន ៖ ប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃ គឺ ដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី

ខេត្តស្ទឹងត្រែង ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានសុខសន្តិភាពដូចសព្វថ្ងៃនេះ គឺដោយសារមានការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែស្វែងរកសន្តិភាពជូនជាតិមាតុភូមិ នឹងបានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីក ចម្រើនទៅមុខលើគ្រប់វិស័យ ។

ឯកឧត្តម មានប្រសាសន៍បែបនេះ គ្រាអញ្ជើញសួសុខទុក្ខកងកម្លាំងជួរមុខប្រចាំការនៅតាបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា.ឡាវ កាលពីថ្ងៃទី០៤ ខែមេសាឆ្នាំ២០២២ ។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល បានរំលឹកដល់កងកម្លាំងដែលឈរជើងនៅជួរមុខ នៃខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវថែរក្សាឲ្យបាននូវចំនុចសំខាន់ ៣គឺ សន្តិភាព សាមគ្គីសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ តាមព្រំដែន ជាមួយប្រទេសជិតខាងឲ្យបានល្អ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានពាំនាំនូវបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និង សម្តេចក្រឡាហោម ដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែង គិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ជាពិសេស ជិតដល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ ។

ឯកឧត្ដមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់បងប្អូនកងទ័ព ដែលបានពលីនូវសាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូរស់នៅឆ្ងាយពីគ្រួសារ ក៏ដើម្បីការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ ទន្ទឹមនេះក៏ត្រូវបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដែលតែងកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ ។

សូមបញ្ជាក់ថា កងកម្លាំងជួរមុខ ដែលឈរជើងប្រចាំការក្នុងការការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ឡាវ គឺមាន កងអនុសេនាធំលេខ១ផ្នែកសឹករងសៀមប៉ាងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ឡាវ និងកងកម្លាំងគិលានុបដ្ឋាននៃយោធភូមិភាគទី១ ។ អំណោយដែលទទួលបានពីប្រមុខថ្នាក់ដឹកនាំរួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ ប្រហុក រួមនិងថវិកា មួយចំនួនផងដែរ ៕ ដោយ ៖ ដេង ម៉ាវិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner