គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំពីរគ្រឿងបុកគ្នាបណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាល នៅក្នុងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាង ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ មនុស្ស២នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធន់ធំ ២គ្រឿងបុកគ្នា នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោគីឡូម៉ែត្រ ៤៦ និង ៤៧ស្ថិតភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគបាលខេត្តកំពង់ឆ្នាំទទួលបន្ទុកចរាចរណ៍ផ្លូវគោកបានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-07.70 អ្នកបើកបរមានឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរ ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ ៤៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ៣.ឈ្មោះ ម៉ន សំណាងភេទប្រុស អាយុ ៣០ឆ្នាំនៅភូមិទី ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរងរបួសស្រាល ។
ស្នងការរងនគបាលខេត្តទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងទៀតថា រថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-07.70 បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង នៅពេលមកដល់ចំណុចកើតហេតុខាងលើរេចង្កូតទៅបុកជា
មួយរថយន្តម៉ាក HINO ពណ៌ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 75.14 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-37.22 អ្នកបើកបរមិនស្គាល់ឈ្មោះ នឹងអាសយដ្ឋានគេចខ្លួនពីកន្លែងកើតហេតុបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នាដែលបង្កឡើងដោយរថយន្តដឹកលៀសបើកបរក្នុងល្បឿនលឿនខណៈដែលផ្លូវជាតិលេខ៥កំពង់ធ្វើស្ថាបនា ។
ក្រោយពេលកើតហេតុរួចត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកកំពង់ត្រាចចុះធ្វើការវាស់វែងនិងស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំង ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារសពដឹកយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីធ្វើការព្យាបាលនិងសង្គ្រោះជាបន្ទាន់ផងដែរ ៕ដោយ ៖ សុខ គឹមសៀន