តំបន់ប្រវត្តិសាស្រ្តយោធានៅទិសយោធភូមិភាគទី៥ កំពុងតែមានចំណាប់អារម្មពីមហាជនពិសេសសិស្សានុសិស្ស
បន្ទាយមានជ័យ ៖ ទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាទិសយោធភូមិភាគទី ៥រួមមានបីទីតាំង កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មន្រ្តីរាជការ សិក្ខាកាម សិស្សសាលាសិក្សាស្វែងយល់ពីប្រវត្តិនៃយោធានាសម័យសង្រ្គាម។
លោកវរសេនីយ៍ទោ យ៉ែម សារឿន ប្រាប់ថា៖ មានសិក្ខាកាមពីសាលាភូមិន្ទរដ្ឋបាលមកទស្សនកិច្ចសិក្សា រយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២៩,៣០,៣១ខែមិនា២០២២ មានមន្រ្តីរាជការនិងសិស្សានុសិស្សជាច្រើនបានមកទស្សនាស្វែងយល់ពីតំបន់ ប្រវត្តិសាស្រ្កខាងលើគួរឱ្យចាប់អារម្ភចាប់តាំងពីសម្ភោធបើកដំណើរការក្រោមអធិបតីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ២០២១។
សិស្សានុសិស្សនៅអនុវិទ្យាល័យបន្ទាយមានរិទ្ធ កាលពីថ្ងៃទី២៩ មិនា ២០២២ ក៍បានមកទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា តេជោ ភ្នំប្រាក់ ៥១៩ មានចំនួន ១៦នាក់ ស្រី ៥នាក់។ តាមរយៈការទស្សនាតំបន់ប្រវត្តិសាស្រ្កយោធាពីសំណាក់សិស្សានុសិស្សលោកគ្រូអ្នគ្រូ ខាងលើបានចាប់អារម្មណ៍លើការអានសៀវភៅប្រវត្តិសាស្រ្កនានាដូចជា សៀភៅ ទស្សនាវដ្តី ប្រវត្តិសាស្រ្តយោធា សៀវភៅវិមានឈ្នះឈ្នះ សៀវភៅជនដែលត្រូវគេបាញ់ សៀវភៅទម្រាំមានថ្ងៃនេះ សៀវភៅនយោបាយឈ្នះឈ្នះក្នុងបរិបទអន្តរជាតិ និងសៀវភៅប្រវត្តិជាច្រើនទៀតដែលបានដាក់តាំង និងការចាក់បង្ហាញរូបភាពតាមរយៈទូរទស្សន៍ និងរូបភាពជាច្រើនដែលបានដាក់តាំងនិងបង្ហាញឱ្យឃើញនៅហ្នឹងមូលដ្ឋានតែម្តង។
ក្រោយបានអានសៀវភៅនិងការធ្វើបទបង្ហាញពីមន្រ្តីយោធាដែលប្រចាំការ ក្មួយៗសិស្សានុសិស្សបានបន្តដើរទស្សនាជាក់ស្តែងនៅទីតាំយោធាដែលមាននៅក្នុងប្រវត្តិសាស្រ្កធ្លាប់ឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវនាសម័យសង្រ្គាម។
ដោយឡែកនៅថ្ងៃទី៣០ខែមិនា២០២២មានក្រុមការងារអធិការកិច្ចសាលាខេត្តបាត់ដំបងចំនួន ៥នាក់បានចុះមកសួរសុខទុក្ខ និងដើរលេងថតរូបទុកជាអនុស្សាវរីយ៍នៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ ៣២ ស្រុកសំពៅលូនខេត្តបាត់ដំបង ។ ចំពោះតំបន់ប្រវត្តិសាស្រ្តយោធា តេជោសារតាំ ម៉ាឡៃវិញនៅថ្ងៃទី ៣១ ខែ មិនាឆ្នាំ ២០២២ មានសិស្សសាលានៅអនុវិទ្យាល័យទួលពង្រចំនួន ២៤នាក់ ស្រី ១៧ នាក់ ដឹកនាំដោយអ្នកគ្រូ ណាំ ស្រីនុច បានមកទស្សនា យ៉ាងយកចិត្តទុក្ខដាក់ជាខ្លាំងចំពោះទីតាំងប្រវត្តិសាស្រ្កយោធាមួយនេះមានរឿងរាវជាច្រើមដែលបានកើតឡើងនាសម័យសង្រ្គាមដែលពលរដ្ឋខ្មែរជាច្រើនបានឆ្លងកាត់តែមិនបានដឹងច្បាស់នាសម័យនោះ។
លោកវរសេនីយ៍ទោ យ៉ែម សារឿន បានបន្តអោយដឹងទៀតថាដើម្បីចូលរួមចំណែកដល់មហាជនបានស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តយោធាក្រោយការដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល និង ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនាទារ បាញ់ ឧបនាយរដ្ឋមន្រ្តីនិងជារដ្ខមន្រ្តីក្រសួងការពារជាតិ ជាប្រធានក្រុមការងារស្រាវជ្រាវប្រវត្តិសាស្រ្តយោធានិងជាប្រធានសាងសង់វិមានឈ្នះឈ្នះបានចំណាយថាវិកាផ្ទាល់ខ្លួននិងនាំយកសម្ភារៈជាទូរទស្សន៍ សាំសុង ស្មាត TV ៣២ អ៊ីញ ៣គ្រឿង ,ភ្លើងបំភ្លឺ(សូឡា) ៧ផ្ទាំង ,ទូរសម្ភារ:៣,សៀវភៅ ប្រវត្តិ សាស្ត្រ យោធា មួយ ចំនួន និង ផ្ដល់ ថវិកា ផ្ទាល់ ខ្លួន ចំនួន ១លាន រៀល សំរាប់ ជួល ផុស ផ្លូវនិង ថវិកា ២សែន រៀល សំរាប់ ដោះស្រាយ ទឹក ភ្លើង ព្រមទាំងឧបត្ថម្ភ ក្នុង ១ខែ ១សែន ៥ម៉ឺន រៀល ទុកដោះស្រាយបញ្ហាខ្វះខាតផ្សេងៗទៀត ជូនដល់យោធាប្រចាំការនៅតំបន់ប្រវត្តិសាស្ត្រយោធាទាំងបីកន្លែងរួចរាល់ហើយយដែរ ៕ ដោយ៖ឃឹន គន្ធា