ប្រធានាធិបតីអ៊ុយក្រែនថា នឹងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិន នៅថ្ងៃអង្គារនេះ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា លោកនឹងថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ហើយបានរំពឹងថា ករណីសម្លាប់ជនស៊ីវិលយ៉ាងរង្គាលដោយទាហានរុស្ស៊ីនឹងត្រូវបានរកឃើញបន្ថែមទៀត។

សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិននៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ធ្វើឡើងដើម្បីពិចារណាលើការចោទប្រកាន់របស់អ៊ុយក្រែនអំពីការសម្លាប់ជនស៊ីវិលដោយទាហានរុស្ស៊ីនៅទីក្រុងប៊ូឆា ភាគពាយព្យនៃទីក្រុងកៀវ ក្រោយរកឃើញសាកសពជនស៊ីវិលរាប់រយនាក់ ដោយអ្នកខ្លះត្រូវគេចង និងបាញ់សម្លាប់។

លោក ហ្សេលេនស្គី បាននិយាយថា នៅក្នុងទីក្រុងប៊ូឆា ជាកន្លែងដែលផ្នូរ និងសាកសពដ៏ច្រើនត្រូវបានគេរកឃើញ បន្ទាប់ពីអ៊ុយក្រែនបានវាយយកទីក្រុងនេះមកវិញពីកងកម្លាំងរុស្ស៊ី ហើយយ៉ាងហោចណាស់ជនស៊ីវិល ៣០០នាក់ត្រូវបានសម្លាប់។ លោកបន្ថែមថា ឥឡូវនេះ មានព័ត៌មានថា នៅក្នុងទីក្រុងបូរ៉ូឌីយ៉ាន់កា(Borodyanka) និងទីក្រុងដែលអ៊ុយក្រែនទើបរំដោះបានមួយចំនួនទៀត តួលេខអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៅទៀត។

ទោះបីជាយ៉ាងណា ខាងភាគីរុស្ស៊ីបានបដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ ដោយពួកគេបាននិយាយថា ជាការបង្កហេតុឧក្រិដ្ឋកម្ម ហើយថា ខ្លួននឹងបង្ហាញភស្តុតាងជាក់ស្តែងដល់ក្រុមប្រឹក្សាសន្តិសុខថា កងកម្លាំងរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធក្នុងអំពើឃោរឃៅនេះនោះទេ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner