វិមានក្រឹមឡាំង៖ ការចោទប្រកាន់រុស្ស៊ីពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុងប៊ូឆា របស់អ៊ុយក្រែន គឺជារឿងមិនពិត

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េកូវ នៅថ្ងៃចន្ទថ្លែងថា ការចោទប្រកាន់របស់អ៊ុយក្រែនដែលថា ទាហានរុស្ស៊ីបានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងទីក្រុងប៊ូឆា ជិតរដ្ឋធានីកៀវ គឺជារឿងមិនពិតនោះទេ ដោយលោកបានស្នើថា ការអះអាងនេះត្រូវតែត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ។

មន្ត្រីរុស្ស៊ីរូបនេះបាននិយាយអំពីការចោទប្រកាន់ដែលធ្វើឡើងដោយទីក្រុងកៀវថា ព័ត៌មានដែលផ្តល់ដោយភាគីអ៊ុយក្រែនគួរតែស្ថិតក្រោមការសង្ស័យយ៉ាងម៉ត់ចត់។ លោកបានអះអាងថា អ្នកឯកទេសយោធារុស្ស៊ីបានរកឃើញភស្តុតាងនៃការរៀបចំវីដេអូ និងទម្រង់ផ្សេងទៀតនៃការប្រឌិតចេញពីទីក្រុងប៊ូឆា លោកបន្ថែមថា ការពិត និងការកំណត់ពេលវេលាក៏និយាយប្រឆាំងនឹងភាពពិតនៃការអះអាងដែរ។

លោក ប៉េកូវ បានបន្ថែមថា ទីក្រុងម៉ូស្គូចង់ពិភាក្សាអំពីការចោទប្រកាន់នៅទីក្រុងប៊ូឆា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែការអំពាវនាវឱ្យធ្វើឡើងត្រូវបានរារាំងដោយចក្រភពអង់គ្លេស ដែលបច្ចុប្បន្នកំពុងធ្វើជាអធិបតីនៃស្ថាប័នសន្តិសុខអន្តរជាតិកំពូល។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានអះអាងយ៉ាងដូច្នេះថា ស្ថានភាពគឺធ្ងន់ធ្ងរមិនអាចប្រកែកបាន… យើងអំពាវនាវដល់មេដឹកនាំពិភពលោកមួយចំនួន កុំប្រញាប់ប្រញាល់ជាមួយនឹងការចោទប្រកាន់មិនពិត ជាមួយនឹងការទទួលបានព័ត៌មានរបស់ពួកគេពីប្រភពផ្សេងៗ ហើយយ៉ាងហោចណាស់ក៏ស្តាប់ការលើកឡើងរបស់យើងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner