វៀតណាមនាំចេញអាហារសមុទ្រ កើនដល់ជាងពីរពាន់លានដុល្លារ នៅបីខែដំបូង

វៀតណាម៖បើទោះបីជាបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តអូស បន្លាយ ក៏ដោយ ការនាំចេញអាហារសមុទ្ររបស់វៀតណាម បានកើន ឡើង ៤០ភាគរយជាមួយនឹង ចំណូលកើនដល់ ២.៤ពាន់លាន ដុល្លារ ក្នុងពេលបីខែដំបូងនៃឆ្នាំនេះ បើធៀបនឹងពេលដូចគ្នា កាល ពីឆ្នាំ២០២១។

ត្រីឆ្មារ កើន៨៨ភាគរយ មាន៦៤៦លានដុល្លារ ឬ ប្រមាណ២៧ ភាគរយនៃអាហារសមុទ្រទាំងអស់ នេះបើតាមសមាគមផលិតនិង នាំចេញអាហារសមុទ្រវៀតណាម ហៅកាត់ថា VASEP ។

ប្រភពបន្តថា បង្គានៅតែជាទំនិញនាំចេញឈានមុខ មាន៣៧.៥ ភាគរយនៃការនាំចេញសរុប កើនឡើង ៣៧ភាគរយ មានតម្លៃជាង ៩០០លានដុល្លារ។

សមាគមបានឲ្យដឹងដែរថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុង ជះ ឥទ្ធិពលដល់ឧស្សាហកម្មនេះ ជាមួយនឹងការឡើងថ្លៃសាំង បង្ខំចិត្ត ដល់អ្នកនេសាទមិនចេញក្រៅទៅនេសាទ ឬខ្លះលក់កាណូត។

ការនាំចេញទៅរុស្ស៊ីធ្លាក់ចុះ ៨៦ភាគរយ ស្មើនឹង២.៧លានដុល្លារ ខណៈការនាំចេញទៅអ៊ុយក្រែនបានបញ្ចប់ ដោយគេដឹងថា រុស្ស៊ីនិង អ៊ុយក្រែន ជាទីផ្សារ ប្រមាណ២ភាគរយនៃការនាំចេញ អាហារសមុទ្ររបស់វៀតណាម៕
ប្រភព VNexpress ប្រែសម្រួលដោយ៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner