ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្ម ត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋ

ភ្នំពេញ ៖ ការធ្វើអាជីវកម្មប្រកបដោយ របៀបរបបត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។នេះជាការបញ្ជាក់ពីសំណាក់ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ។

ថ្លែងក្នុងពិធីប្រគល់សេចក្តីសម្រេច ស្តីពីការតែងតាំង សមាសភាពគណៈកម្មការប្រតិបត្តិ ចាត់តាំងក្រុមការងារ សមាគមមូលដ្ឋានខេត្តកំពត និងបញ្ចូលសមាជិកសកម្ម នៃសមាគមសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា កាលពីថ្មីៗមកនេះ នាភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា ការបញ្ចូលសមាជិកនេះ គឺធ្វើឡើងស្របទៅតាមធម្មនុញ្ញា នៃកម្ពុជា និងការណែនាំពីរាជរដ្ឋាភិបាល ដោយសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា នឹងជួយឱ្យសមាជិក មានប្រភពហិរញ្ញវត្ថុនឹងនរ ក្លាយទៅជាអាជីវករមួយដែលរឹងមាំ។

ទាក់ទិនក្នុងរឿងនេះ លោក បណ្ឌិតឡី សុភាព បានបញ្ជាក់ដែរថា សមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កំពុងពង្រឹងរបៀបរបប ការងារសមាជិក-សមាជិកា ឱ្យបានរឹងមាំឡើងវិញ ព្រោះការធ្វើអាជីវកម្ម មានរៀបរបបនឹងជំរុញឱ្យមាន ជីវភាពសមរម្យ កាត់បន្ថយការងារ ចំណាកស្រុក។

លោកប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញថា “ការធ្វើអាជីវកម្មមានរៀបរបបត្រឹមត្រូវ នឹងជួយពង្រឹងការប្រមូលពន្ធជូនរដ្ឋ និងមុខរបរស្របច្បាប់”។

នាឱកាសនោះ លោក ឡី សុភាព បានណែនាំឱ្យសមាជិក-សមាជិកាទាំងអស់ ត្រូវដើរនៅលើបន្ទាត់មួយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងឯកសារ គតិយុត្តនានាជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់សមាគមនីមួយៗផងដែរ។

ក្នុងពិធីនេះដែរលោកបានធ្វើការក្រើនរំលឹកថា” ប្រសិនបើយើងស្រលាញ់ជាតិ ត្រូវតែអនុវត្តតាមច្បាប់ ពោលគឺត្រូវអនុវត្តពីឥលូវនេះទៅ និងបានលើកទឹកចិត្តឱ្យសមាជិកទាំងអស់ត្រូ វចេះក្ដាប់ឱកាសនៃការអភិវឌ្ឍ និងកំណែទម្រង់ ក្នុងវិស័យនានា ដើម្បីដើរឱ្យទាន់សភាពការណ៍ សេដ្ឋកិច្ច-សង្គម ពោលគឺដើរឱ្យទាន់ការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្នុងពិធីនេះដែរលោកបណ្ឌិត ឡី សុភាពបានជំរុញ ដល់សមាជិកសមាគម ត្រូវមានការសាមគ្គីគ្នា តាំងចិត្តបម្រើប្រជាជន គោរពច្បាប់ និងដើរតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្រោមដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner