ថៃ ៖ កំណើននាំចេញអាចត្រឹម ៥% ព្រោះបញ្ហារុស្ស៊ី-អ៊ុយក្រែន

បាងកក ៖ ការនាំចេញទំនិញរបស់ថៃត្រូវបានរំពឹងថា នឹងមានកំណើន ៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ប្រៀបធៀបនឹងការព្យាករណ៍មុន មានចម្លោះពី៥ទៅ៨ភាគរយ ព្រោះតែភាពមិនច្បាស់លាស់ កើតចេញពីជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន នេះបើតាមក្រុមប្រឹក្សាដឹកជញ្ជូនជាតិថៃ ហៅកាត់ថា TNSC ចេញផ្សាយ នាថ្ងៃទី៥ មេសានេះ។

ប្រភពថា ការនាំចេញអាចនឹងមានកំណើន ៨ភាគរយ ក្នុងត្រីមាសដំបូងនៃឆ្នាំនេះ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលត្រីមាសទី២ អាចមានពី២ទៅ៤ភាគរយ។ រីឯកាលពីឆ្នាំ២០២១ ការនាំចេញទាំងមូលបានកើនឡើង ១៧.១ភាគរយ។
វិស័យនាំចេញ និងទេសចរណ៍គឺជាផ្នែកដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចថៃ កាលពីខែកុម្ភៈ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃធនាគារថៃ Bank of Thailand នាពេលថ្មីៗនេះ។

កាលពីខែកុម្ភៈ តម្លៃនៃការនាំចេញទំនិញ ក្រោយការកែតម្រូវតាមរដូវ បានកើនឡើងតិចតួច ត្រឹម ០.៩ភាគរយ ធៀបនឹងខែមករា កំណើននាំចេញរបស់ថៃកន្លងមក គឺសំដៅលើទំនិញដែលទាក់ទងនឹងប្រេងសាំង និងផលិតផលកសិឧស្សាហកម្ម។

ការនាំចេញគ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក ក៏បានបង្ហាញពីសញ្ញាល្អប្រសើរដែរ ដោយសារតែតម្រូវការកើនឡើងវិញ ពីបណ្តាដៃគូពាណិជ្ជកម្ម៕ ប្រភព៖ បាកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner