រដ្ឋបាលខេត្តត្រៀមរៀបចំ កន្លែងលេងល្បែងប្រជាប្រិយ កំសាន្តនៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំកន្លែងលេងល្បែងប្រជាប្រិយកំសាន្ដ ជាច្រើន បោះឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង រាំមធុងបាល រាំមស្គរប៉ុក បង្ហោះគោម បាញ់កាំជ្រួច ដែលមានទីតាំងសួរច្បារ មុខសាលាខេត្តឧត្តរមានជ័យ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចត្រូវសហការរៀបចំ តុបតែងភ្លើងបំភ្លឺ លម្អរ នៅកន្លែងសួនច្បារ លេងល្បែង កំសាន្តប្រជាប្រិយ និងនៅតាមមន្ទីរអង្គភាព នៅសួនច្បារ ចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែង ថាការចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះរដ្ឋបាកខេត្តវានរៀបចំ តុបតែងដាក់ភ្លើងលម្អនៅកន្លែងសួរច្បារ សម្រាប់ទទួលទេវតាឆ្នាំថ្មី ជាពិសេសនិងរៀចំកន្លែង បងប្អូនប្រជាពលរដ្ឋយើង ដែលមកកំសាន្តលេងល្បែងប្រជាប្រិយកំសាន្ដ បោះឈូង បោះអង្គញ់ ទាញព្រ័ត្រ រាំធុងបាស រាំស្គរប៉ុក បង្ហោះគោម និង បាញ់កាំជ្រួចផងដែរ ។
ឯកឧត្តម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់បទបញ្ជា ឲ្យសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាឲ្យបានក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់នៅតាមគោលដៅនានាក្នុងខេត្តឧត្តរមានជ័យ ជូនភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕ ដោយ ៖ ចៀវ ពន្លឺ