តុលាការ​កំពូល​ប៉ាគីស្ថាន​នឹង​ចេញ​សាលក្រម​សម្រេច​ជោគវាសនា​របស់​នាយករដ្ឋមន្ត្រី​អ៊ីមរ៉ាន ខាន

តុលាការ​កំពូល​ប៉ាគីស្ថាន​នឹង​ចេញ​សាលក្រម​ ដែល​នឹង​សម្រេច​ជោគវាសនា​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីមរ៉ា ខាន​ បន្ទាប់​ភាព​ចលាចល​នយោបាយ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លោក​ខាន​ បាន​ប្រឈម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ក្រុម​បក្ស​ប្រឆាំង​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​ បន្ទាប់​ពី​លោក​ហាក់​ដូចជា​បាន​បាត់បង់​ការ​គាំទ្រ​ពី​កង​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​។

លោក​ខាន​បាន​អះអាង​ដោយ​មិន​បាន​ផ្ដល់​ភស្តុតាង​ថា​កិច្ច​ប្រឹងប្រែង​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​គឺ​ជា​ឧបាយកល​រវាង​ក្រុម​គណបក្ស​ប្រឆាំង​ និង​សហរដ្ឋអាមេរិក​។ លោក​ខាន និង​គណបក្ស​របស់​លោក​ បាន​ព្យាយាម​រារាំង​ការ​បោះឆ្នោត​ទម្លាក់​លោក​ ដោយ​ធ្វើ​ការ​រំលាយ​រដ្ឋសភា​ និង​ប្រកាស​ធ្វើ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។

សមាជិក​គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ទៅ​កាន់​តុលាការ​កំពូល​ប៉ាគីស្ថាន​ដើម្បី​តវ៉ា​ការ​រារាំង​របស់​លោក​ខាន​។ ដើម​ឡើយ​តុលាការ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​ឥឡូវ​នេះ​សវនាការ​នឹង​បន្ត​ចូល​ដល់​ថ្ងៃ​អង្គារ​។

អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា​លោក​ខាន​បាន​ជាប់​ឆ្នោត​ដោយ​សារ​មាន​ការ​គាំទ្រ​នយោបាយ​ពី​កង​យោធា​ ប៉ុន្តែ​ឥឡូវ​លោក​ហាក់​ដូចជា​បាន​បាត់បង់​ការ​គាំទ្រ​នេះ​។ សម្ព័ន្ធភាព​បក្ស​ប្រឆាំង​បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ទម្លាក់​លោក​ខាន ហើយ​បញ្ចុះបញ្ចូល​ដៃគូ​ក្នុង​សម្ព័ន្ធភាព​កាន់​អំណាច​របស់​លោក​ខាន​ ឱ្យ​ផ្លាស់​ដក​ហូត​ការ​គាំទ្រ​របស់​ពួកគេ​៕

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner