ទីក្រុងសៀងហៃ នឹងបន្តបិទខ្ទប់ប្រជាជន ២៦ លាននាក់ ដើម្បីតាមដានលទ្ធផលតេស្តកូវីដ
អាជ្ញាធរ បាននិយាយកាលពីថ្ងៃ ចន្ទ ថា ទីក្រុងស៊ាងហៃនឹងនៅតែស្ថិតនៅក្រោមការបិទខ្ទប់ ដើម្បីពិនិត្យមើលលទ្ធផលនៃការធ្វើតេស្តប្រជាជន ២៦ លាននាក់របស់ខ្លួន។
ទីក្រុងនេះ បានចាប់ផ្តើមបិទខ្ទប់ជា ២ ដំណាក់កាលនៅថ្ងៃទី ២៨ ខែមីនា ដោយដំបូងឡើយនៅក្នុងសង្កាត់ភាគខាងកើតនៃទីក្រុងសៀងហៃ ហើយក្រោយមកបានពង្រីកគ្របដណ្តប់ទីក្រុងទាំងមូល។
ការបិទខ្ទប់នេះ ដែលបានរំខានយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការអាជីវកម្មនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន ក៏គ្រោងនឹងបញ្ចប់នៅម៉ោង ៥ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃ អង្គារ។
រដ្ឋាភិបាលទីក្រុង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា៖ «ទីក្រុង នឹងបន្តអនុវត្តការគ្រប់គ្រងដាក់របាំង និងការគ្រប់គ្រង និងអនុវត្តយ៉ាងតឹងរ៉ឹងលើការស្នាក់នៅផ្ទះលើកលែងតែការព្យាបាលវេជ្ជសាស្រ្ត»។
យ៉ាងណាមិញ គេមិនឃើញមានការចង្អុលបង្ហាញថា នៅពេលណាការខ្ទប់នេះ នឹងបញ្ចប់នោះទេ។
ប្រទេសនេះ បានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយធ្វើតេស្តរកកូវីដ១៩សម្រាប់អ្នកស្រុកទាំងអស់ចំនួន ២៦ លាននាក់កាលពីថ្ងៃ ចន្ទ ដែលជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយរបស់ប្រទេសនេះ។
ប្រភព៖ CNBC