មេរោគ​​បំប្លែង​ BA.2 នៃ​វ៉ារ៉្យង់​អូមីក្រុង​នឹង​បង្ក​រលក​ឆ្លង​ធំ​នៅ​​​អាមេរិក​ក្នុង​រយៈ​ពេល​ ២ សប្ដាហ៍​

យោង​តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​​ជំងឺ​របស់​អាមេរិក មេរោគ​បំប្លែង​ BA.2 នៃ​​ពី​វ៉ារ្យង់​អូមីក្រុង​ បាន​ឆ្លង​កាន់​តែ​ច្រើន ដោយ​រហូត​ដល់​ទៅ​ ៧២%​ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​សរុប​នៅ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺ​បង្ក​ដោយ​មេរោគ​បម្លែង​នេះ​។​

មេរោគ​បំប្លែង ​BA.2 បាន​ក្លាយ​ជា​អំបូរ​មេរោគ​ចម្បង​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាល​ពី​សប្តាហ៍​មុន​ ហើយ​ឥឡូវ​នេះ​ អាច​នឹង​ឆ្លង​លើស​ មេរោគ​​បំប្លែង​BA.1​ទៅ​ទៀត​។ លោក Ali Mokdad អ្នក​ជំនាញ​ជំងឺ​រាតត្បាត​នៅ​វិទ្យាស្ថាន​តាម​ដាន​ និង​ការ​វាយ​តម្លៃ​សុខភាព​ក្នុង​រដ្ឋ​ Washington បាន​ព្យាករណ៍​ថា​ BA.2 នឹង​បង្ក​រលក​ឆ្លង​ដ៏​ធំ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ខាង​មុខ​។

​បើ​ទោះបី​ជា​​ ការ​ប៉ាន់ស្មាន​មួយ​ចំនួន​ខុស​គ្នា​ក៏​ដោយ​ ក៏​មេរោគ​បំប្លែង​ BA.2 ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​សមត្ថភាព​ចម្លង​ពី​ ៣០% ទៅ ៨០%​ លឿន​ជាង​មេរោគ​បំប្លែង​ BA.1.។​

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ Maria Van Kerkhove បាន​ពណ៌នា​ មេរោគ​បំប្លែង​BA.2 ​ថា​ជា​មេរោគ​ឆ្លង​ច្រើន​បំផុត​រហូត​មក​ដល់​ពេល​នេះ​។​​ ការ​​ផ្ទុះ​​ឡើង​​ជាថ្មី​ បាន​កើត​​ឡើង​នៅ​ក្នុង​​ប្រទេស​​​​អឺរ៉ុប​ធំៗ​ រួម​ទាំង​ចក្រភព​អង់គ្លេស​ និង​អាល្លឺម៉ង់​ផង​ដែរ​។

នៅ​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត​ Anthony Fauci ទីប្រឹក្សា​សុខាភិបាល​ជាន់​ខ្ពស់ បាន​និយា​យ​ថា​ ការ​ឆ្លង​អាច​កើន​ឡើង​​ ប៉ុន្តែ​គាត់​មិន​រំពឹង​ថា នឹង​មាន​ការ​​កើន​ឡើ​ង​ដ៏​ធំ​ផ្សេង​ទៀត​នោះ​ទេ​។​ លោក ជឿ​ថា​ ការ​ឆ្លង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទំនងជា​នឹង​ធ្លាក់​​ចុះ​ក្នុង​រយៈ​ពេល​ ១ ឬ ២ សប្ដាហ៍​​ហើយ​បន្ទាប់​មក​ធ្លាក់​​ចុះ​រហូត​ដល់​​រដូវ​រងា​។​

​ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner