អ្នក​ជំនាញ​ ​ប្រមូលភស្តុតាង​ស៊ើបអង្កេត​លើ​ករណី​ចោទ​ប្រកាន់​ថា ​រុស្ស៊ីប្រព្រឹត្តិ​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​នៅទីក្រុង​អ៊ុយ​ក្រែន

រូប​ភាព​សាកសពជនស៊ី​វិល​ ដែលបានស្លាប់​ដេកនៅលើដងផ្លូវនៃ​ទី​ក្រុ​ង​ ​Bucha នៃ​ប្រទេស​អ៊ុយក្រែន​ ដោយ​​ខ្លះ​ត្រូវ​ចង​ដៃ​ ខ្លះ​មាន​របួស​ ដោយគ្រាប់កាំភ្លើងចំ​ក្បាល​ ត្រូវ​បាន​បង្ហោះ​​ចេញ​លេចចេញតាម Telegram ​នៅចុង​​សប្តាហ៍។

នៅក្នុ​​ង​ដំណើរទស្សនកិច្ច​ទៅកា​ន់ទី​ក្រុ​ង Bucha ប្រធានាធិបតី​អ៊ុ​យក្រែ​ន​ ​លោក Volodymyr Zelenskiy បាន​និយាយ​ថា​៖ «ទាំងនេះ គឺ​ជាឧក្រិ​ដ្ឋកម្មសង្រ្គាម ​ហើយនឹ​ងត្រូ​វ​បា​ន​ទ​ទួលស្គា​​ល់ ដោយពិភ​ព​លោ​កថា​ជា​​​អំពើ​ប្រ​ល័យពូជសាសន៍»​។

សហរដ្ឋអា​មេ​រិ​ក និងបណ្តា​ប្រ​ទេស​​នៅ​អឺរ៉ុ​ប បានសន្យា​កា​លពីថ្ងៃ ចន្ទ ថា នឹងដាក់ទណ្ឌកម្ម​​ទី​ក្រុង​មូស្គូជុំ​វិញ​ការ​សម្លាប់ជន​ស៊ី​វិ​លនៅភាគខាងជើ​​ង​ប្រទេស​អ៊ុយ​ក្រែ​ន ជាកន្លែង​ ដែលគេជីក​ផ្នូរ​​ដ៏ធំ និង​ចង​សាក​សព​​​ម​នុ​ស្ស ដែលត្រូវ​បានបាញ់នៅចម្ងា​​យ​ជិ​តនៅ​ទីក្រុង Bucha ដែលជា​តំបន់​​កងកម្លាំ​ង​រុស្ស៊ី​វាយ​លុក​។

ការរ​​កឃើញនេះ​ ក៏​បានពង្រីកកា​រ​អំពា​​វ​​នាវរបស់លោកខាងលិច​​ឱ្យមា​នការហ៊ុមព័ទ្ធ​​លើ​ថា​មពល និង​ធ្យូង​ថ្មរ​បស់​រុស្ស៊ី ក៏ដូចជាកា​រ​ផ្គ​ត់ផ្គង់អាវុធវា​យលុ​កបន្ថែមទៀតដល់អ៊ុយក្រែ​ន​ផ​ងដែ​រ។​

រុស្ស៊ី​ បាន​ប​​ដិ​សេ​ធ​​រាល់​ការ​ចោទ​​​ប្រ​កា​ន់​​​ពា​ក់​ព័​​ន្ធ ​នឹង​ការ​សម្លាប់​​ជ​ន​​ស៊ី​វិល​ ​រួម​ទាំងរឿង​​ក្រុង​ Bucha ផង​ដែរ។ លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក ពូទីន កាលពីថ្ងៃច័ន្ទ បានបញ្ចេញ​ការសង្ស័យ​យ៉ា​ង​ធ្ងន់ធ្ង​រ​លើរបាយ​កា​រ​ណ៍នៃជនស៊ីវិលរា​ប់​រ​យនាក់ ដែលត្រូវបានសម្លាប់នៅ​​ក្នុ​ង​ទី​ក្រុង Bucha ។ លោក​បាន​និយាយថា៖ «​តាមអ្វី ដែលយើងបានឃើ​ញ វីដេអូភា​គច្រើនមិន​អា​ចជឿទុកចិត្តបានទេ ពីព្រោះអ្នកឯក​​ទេស​ម​ក​ពី​​ក្រសួងការពា​រ​ជាតិ បានរកឃើញសញ្ញានៃ​កា​ររៀបចំវីដេអូ និងការក្លែងបន្លំ​​»។​

បេសកជនរបស់ខ្លួ​ន​​ប្រចាំអង្គការសហប្រជា​ជាតិ​ ​លោក​ Vasily Nebenzya បាននិយាយថា ​ប្រទេស​រុស្ស៊ី​ នឹងប​ង្ហា​ញ​​ភស្តុតាងជាក់ស្តែង​ ទៅកាន់ក្រុមប្រឹក្សា​ស​ន្តិសុ​​ខ​នៅថ្ងៃ​​​ អង្គារ ដែលប​ង្ហា​ញ​ថា កងកម្លាំ​ង​រ​​បស់​ខ្លួន​មិនពាក់ព័ន្ធនឹង​អំ​ពើ​​ឃោ​រឃៅ​​នោះ​ទេ​។​

កាល​ពី​ល្ងាច​ថ្ងៃ អាទិត្យ លោក Vladimir Soloviev ដែលជាពិធី​​ក​​រ​ទូរទស្សន៍កំពូលរ​ប​ស់​រុស្ស៊ី ​បា​​ន​ប្រាប់​អ្នក​​ស្តាប់រា​ប់លាននាក់ថា៖​ «​សង្រ្គាមប្រឆាំង​ នឹងពួកយើង​បា​​នឈានចូលដំណាក់​កា​ល​ថ្មី​មួយ​​ហើយ​​។ ពួក​គេ កំ​ពុងដឹកនាំ​យើង​តា​មសេណារីយ៉ូយូហ្គោស្លាវី​។ ឆាប់ៗ​នេះ គេនឹង​​ចោទ​ប្រកាន់​យើង​ពី​ប​ទ​​ប្រល័យ​ពូ​ជ​សាស​ន៍​»។ លោក​ ក៏បា​​ន​​ចោទ​ប្រកាន់ជនជាតិ​​អ​ង់​​គ្លេស​ថា ជាអ្ន​ក​​នៅ​ពី​ក្រោយ​ការ​បង្កហេតុ​នេះ​ផងដែរ​​។

អគ្គ​រដ្ឋអា​ជ្ញា​រុ​ស្ស៊ី ក៏បានបន្ថែម​​ថា​៖ «​ការ​ភូ​តកុ​ហ​ក​ដែ​​លរីក​រា​​លដា​ល​ ដោយភា​គី​​អ៊ុ​​​យក្រែន​ គឺ​ជាកា​រ​ញុះ​ញង់​​​​មួយ​ផ្សេ​​ងទៀ​​ត​ ដែលជាការ​ភូ​ត​កុ​​ហ​​ក​​ដ៏ឃោ​​រ​ឃៅ​ ​និងមានគោ​​ល​​បំ​ណ​ងធ្វើ​ឱ្យ​ខូ​ចកិត្តិ​​យ​ស​ដល់​​ក​​ង​ទ័ព​រុស្ស៊ី​នៅ​​ក្នុ​ង​លក្ខ​ខ​ណ្ឌ​នៃសង្គ្រាមព័ត៌​មា​ន​ និងការ​​ឃោ​ស​នា ដែលបញ្ចេញដោយលោ​​ក​ខា​ង​លិ​ច​»​។

លោក​បាន​បន្ថែម​ថា៖ «រាល់​ការ​ប​​​ង្កើត និងការផ្សព្វផ្សាយ​​ជា​សា​ធា​រណៈ​​​នូ​​វ​ព័​ត៌​​មានមិ​​​ន​ពិ​ត ដោយ​ចេត​នា ​​ ក្រោ​ម​កា​​រ​ប​ង្ហា​​ញពីរបាយការណ៍ ដែល​អា​​ចទុកចិត្តបាន នឹងត្រូវបានបង្កើតឡើងដោ​យ​ក្រុម​ដដែល​នេះ»។

ទោះយ៉ាងណាក្ដី កាល​ពី​ថ្ងៃ ច័ន្ទ រដ្ឋាភិបាល​ បាននិយា​យ​ថា ខ្លួននឹងចាប់​ផ្តើ​ម​កា​​រ​ស៊ើ​ប​​អង្កេត​លើ​ព្រឹត្តិកា​រ​ណ៍​​នៅ​​ទី​ក្រុង Bucha មិនត្រឹម​ករណី​ចោទ​ប្រកាន់​​​ឧ​ក្រិ​​ដ្ឋ​​ក​ម្ម​ស​ង្រ្គា​មលើ​មនុស្សជាង ២៨០ នាក់​នោះទេ ​ប៉ុន្តែ ខ្លួន​ក៏នឹង​ស៊ើប​នឹង​ករណី​​ការចែកចាយ​ព័ត៌មាន​​ក្លែង​ក្លាយ​​ ដើម្បី​​បង្ខូច​កិត្តិយសកងទ័ព​រុស្ស៊ី​ផងដែ​រ​។

ដំណើរ​ការ​ធ្វើ​កោ​​ស​ល្យវិច្ច័​យនេះ នឹ​ងចាំបា​ច់ ដើម្បីទប់ទល់នឹង​កា​រទទូចរបស់​​វិ​មាន​​ក្រឹមឡាំង ដែល​ថា កង​កម្លាំងរប​ស់​ខ្លួ​នមិនទទួលខុស​ត្រូ​វ ចំពោះការស្លាប់របស់ជន​​ស៊ីវិល ហើយ​អំពើឃោរឃៅ​នេះ​ត្រូវ​​បាន​រៀ​បចំ​ឡើ​ង​​ ​ឬប្រព្រឹត្តឡើងដោយកង​​ក​​ម្លាំង​អ៊ុ​យ​ក្រែ​ន​។

នៅក្នុង​ដំណើរ​ទៅកាន់​ទីតាំង​ដដែល​នេះ លោក Zelensky​ ​បា​​ន​​បន្ថែម​​ថា​ ការ​ស៊ើបអង្កេត​​​ នឹង​​ត្រូវ​ធ្វើ​ឡើង​​ ដោយ​​​ការិ​យាល័យ​អគ្គ​រដ្ឋអា​ជ្ញា​​​អ៊ុ​​យ​​ក្រែ​ន។ លោក មានប្រសា​​សន៍ថា​៖ «ខ្ញុំគិតថា យើងមាន​ក​ម្លាំងគ្រ​​ប់​​គ្រាន់​នៅទីនេះ​ ប៉ុន្តែប្រសិន​​បើយើង​​ត្រូ​វការអ្នកជំនាញខ្លះ​»។​

អ្នកស្រី Iryna Venedyktova អគ្គ​​​រ​ដ្ឋ​អា​ជ្ញានៃ​ប្រទេសអ៊ុ​យ​ក្រែ​ន បាន​និ​​យា​យថា សាក​​ស​​​ព​​ជន​ស៊ីវិល​ចំនួន ៤១០ នាក់ ត្រូវ​បា​ន​​រ​ក​ឃើញ​ពីតំបន់ជុំវិញទី​ក្រុ​ង​គីវ​ កាលពីចុងស​ប្តា​ហ៍ ហើយ ១៤០ នាក់ ក្នុង​ចំ​ណោ​ម​សាក​សពទាំ​ង​នោះ​ ត្រូវបានពិនិត្យ​រួ​ច​ហើយ ដោយព្រះរាជអាជ្ញាតាម​រយៈ​ការ​យកគំរូ DNA​ ពី​អ្នក​ឯក​​ទេស​។

អ្នកស្រី បាននិយាយ​ថា៖​ «នៅលើទឹក​ដី ដែលត្រូវបានជម្រះ​​នៃតំបន់គីវ​ គេ​ឃើញ​​មាន​ភស្តុតាង​សំខាន់​ៗ​នៃ​ឧក្រិដ្ឋ​កម្មសង្រ្គាមដ៏ឃោរឃៅរបស់រុ​ស្ស៊ី»​។

អាជ្ញាធរអ៊ុយក្រែន​​ បាននិយាយ​​ថា បុគ្គលិក និងព្រះរាជអាជ្ញាជាតិ​ជា​ង ៥០ នាក់​ឥឡូវនេះបានចូ​ល​រួ​ម​ក្នុ​ង​កា​រ​​ស៊ើបអ​ង្កេត​​នៅ​ក្នុ​ង​តំ​ប​​ន់​នៃទី​​ក្រុងគីវ​ និង Chernihiv ដែ​​លដណ្តើមបានមកវិញពីក​​ង​ក​ម្លាំ​ង​រុ​ស្ស៊ី។ ការិយាល័យអ​គ្គព្រះ​រាជអាជ្ញា​ បាននិយាយថា​ ​ខ្លួននឹងបង្កើនចំនួ​​ន​ប្រតិបត្តិ​​ការស៊ើបអង្កេត ដើម្បីធានា​​បាននូ​វ​​ការប្រមូលភស្តុតាងនៃឧ​​ក្រិ​ដ្ឋ​កម្ម​ស​ង្គ្រា​មបា​នលឿ​ន​ និងមានប្រសិទ្ធភាពខ្ព​​ស់​​បំផុត​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner