ជប៉ុនផ្តល់ជំនួយ ១០០លានដុល្លារទៀត ដល់ប្រជាជនអ៊ុយក្រែន
តូក្យូ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តថា នឹងផ្តល់ជំនួយ មនុស្ស ធម៌ បន្ទាន់ទំហំ ១០០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ ប្រជាជន ដែលកំពុងបន្តជួបទុក្ខលំបាក នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតាមបណ្តាប្រទេសក្បែរខាង។
ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសគ្រោងផ្តល់ ជំនួយ បន្ថែមដល់អ៊ុយក្រែន ដោយនាយករដ្ឋមន្រ្តីជប៉ុន ប៉ុន្មានសប្តាហ៍ កន្លងទៅ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ នៅក្នុងផ្នែកដូច ជា សុខាភិបាល, ស្បៀងអាហារ, និងការការពារជនភៀសខ្លួន ទាំងនៅ ក្នុងអ៊ុយក្រែនផ្ទាល់ និងនៅតាមប្រទេសជិតខាង ដូចជាម៉ុលដាវី, ប៉ូឡូញ, ហុងគ្រី, រ៉ូម៉ានី និងស្លូវ៉ាគី។
គួរបញ្ជាក់ថា ជំនួយខាងលើនឹងត្រូវផ្តល់ តាមរយៈស្ថាប័ន អន្តរជាតិ ចំនួន៩ រួមនិងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុនចំនួន២។ បន្ថែម ជាមួយជំនួយថ្មីចុងក្រោយនេះ ការគាំទ្ររបស់ជប៉ុនសម្រាប់វិបត្តិ នៅអ៊ុយក្រែន សរុបកើនដល់២០០លានដុល្លារ៕
ប្រែសម្រួល៖ សារ៉ាត