រដ្ឋបាលរាជធានីភ្នំពេញ៖ហាមដាច់ខាតមិនអនុញ្ញាតលេង ល្បែងជះ ទឹកឬបាញ់ទឹកដាក់គ្នានៅតាមផ្លូវសាធារណៈឡើយនាឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន ណែនាំ ដល់ អភិបាលខណ្ឌទាំង១៤យកចិត្តទុកដាក់ណែនាំបន្តហាម ដាច់ ខាតមិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹក ដាក់ គ្នានៅតាមផ្លូវសាធារណៈតំបន់រមណីយដ្ឋានកន្លែងកម្សាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ឡើយ នាឱកាស បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងដូច្នេះក្នុងពេល ដឹកនាំកិច្ចប្រជុំ គណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៥ ខែ មេសា នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្ដមបានណែនាំឱ្យកងកម្លំាងចម្រុះ ទប់ស្កាត់ឱ្យខាងតែបាន ករណី លេងល្បែងបាញ់ទឹកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខាងពេលខាងមុខនេះ ព្រោះវា ជាបញ្ហាប្រឈមមួយនាំឱ្យឆ្លង រីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ នេះ នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានចាប់ផ្តើម បន្ទាប់ ពី បានអាកខានប្រារព្ធពិធីនេះឱ្យបានធំដំ អស់រយៈ២ឆ្នាំកន្លងមក ហើយ ដោយសារជំងឺជាសាកលកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រោម ការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបើកឱ្យមានការរៀបចំពិធី បុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាម ទីវត្តអារាម និងកន្លែងសាធារណៈឱ្យបានល្អប្រសើរដើម្បីបង្ក លក្ខណៈ សប្បាយរីករាយជូនប្រជាពលរដ្ឋ។
តាមរយៈនេះឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាន ត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅ ទីតំាងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទំាង១៥០ទូទំាង រាជធានីភ្នំពេញក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំ កម្មវិធី កម្សាន្តសប្បាយមានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ រដ្ឋបាល ខណ្ឌនិងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែង កម្សាន្ត ដើម្បីធ្វើយ៉ាងណា បង្កើនភាព កក់ ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ ដែលមកកម្សាន្តប្រកបដោយភាពសប្បាយរីករាយនិងគ្មានឧបសគ្គណាមួយមករំខានឡើយ។ បន្ថែមពីនេះទៀតត្រូវទប់ស្កាត់ឱ្យខាងតែបានការលែងល្បែងបាញ់ទឹក ដោយវាពុំមានជា ល្បែងប្រជាប្រិយខ្មែរឡើយ ហើយម្យ៉ាងទៀត អាចឆ្លងជំងឺកូវីដ១៩ទៅតាមទឹកដែលបានបាញ់នោះ ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យមន្ទីរ សាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំសោភ័ណភាព តុបតែង លម្អភ្លើង នៅតាមដងផ្លូវ ទីវត្តអារាដម និងនៅតំបន់រមណីយ ដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឱ្យទីតំាងទំាងអស់នោះកាន់តែ មាន សម្រស់ស្រស់ស្អាតនាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទ ទួល ស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្ត នាឱកាស បុណ្យចូលឆ្នាំថ្មី។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា នៅថ្ងៃខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងរៀបចំ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ តាមរយៈនេះទាមទាឱ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើកការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពនិង សន្តិសុខ សណ្តាប់ធ្នាប់ឱកាសពេលបោះឆ្នោត។
ឯកឧត្តមបានបញ្ជាក់ថា ចាប់ ពីពេលនេះត្រូវគ្រប់ខណ្ឌទំាង ត្រូវរឹត បណ្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជានៅតាមទីតំាងស្នាក់ការគណបក្សនានាដែលត្រូវមានកាតព្វកិច្ចការពារសន្តិសុខជូនពួកគាត់ ដែលឆ្លើយតបទៅនឹងការអំពាវនាវរ បស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើយ៉ាងណា ឱ្យ ដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងមាន សុវត្ថិភាព។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ នឹងត្រូវ ប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ៕ ដោយ៖ ហេង សម្បត្តិ