គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់

សៀមរាប៖ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៥ ខែមេសា សម្តេចពិជ័យសេនាបានចាត់ ឯកឧត្តមនាយឧត្តម សេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ ដឹកនាំ ប្រតិភូ អញ្ជើញ ចុះមកសាក សួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេច តេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន២៩៣គ្រួសារ ។ការសាកសួរសុខទុក្ខនេះ ក៏ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះដែរ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បាននាំនូវការ ផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋ មន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច ពិជ័យ សេនា ទៀ បាញ់ និងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពល ខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅពេលរដូវបុណ្យ ទាន ប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែង តែចុះ មកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ។

ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់ បងប្អូន យោធិនពិការ ទាំងអស់ត្រូវខិតខំថែរក្សាសុខភាព សំខាន់ចូល រួមការបង្ការទប់ស្កាត់ជំងឺ កូវីដ១៩ ទោះបីបងប្អូនបានចាក់វ៉ាក់សាំង គ្រប់ដូសក៏ពិតមែនក៏ដោយ។ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេច ពិជ័យសេនា ទៀ បាញ់ ប្រគល់ជូននូវអង្ករ ៥០០គីឡូក្រាម ថវិកាចំនួន៥លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល អភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប និង រដ្ឋបាលខេត្តសៀមរាបឧបត្ថម្ភ ស្រាបៀរ ៥០កេស ថវិកាមួយលានរៀល ជូនដល់ គ្រួសារយោធិនពិការ ,លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner