ថ្នាក់ដឹកនាំខេត្តកន្ទូម នៃប្រទេសវៀតណាម ជូនពរឯកឧត្តមអភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រតនគិរី ៖ ឯកឧត្តម ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងជូនពរ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ ។ ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំVIP សាលាខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកន្ទូម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញមកជូនពរឯកឧត្តមក្នុងឱកាសដែលប្រជាជនកម្ពុជា និយាយរួម និងនិយាយដោយ
ឡែក ប្រជាជនខេត្តរតនគិរី នឹងរៀបចំទទួលអំណរឆ្នាំថ្មីខាងមុខ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តកន្ទូម ដែលបានរួមគ្នាដោះស្រាយបញ្ហាជាច្រើនមានសេដ្ឋកិច្ច សង្គម ការទប់ស្កាត់បទល្មើសនានា មានសមិទ្ធផលយ៉ាងច្រើន ដែលខេត្តទាំងពីរសម្រេចបានរួមគ្នា ជាពិសេសបានដាក់ចេញនូវវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព រហូតដល់រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ សំដៅគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី សូមទទួលបាននូវសិរីសួស្តីក្នុងឆ្នាំថ្មី និងមានសុខភាពល្អបរិបូណ៍។ ឯកឧត្តម ង្វៀង ហ៊ូថាប ក៏បានកោតសសើរផងដែរ ដែលបានបង្ហាញឱ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីយ៉ាងពិតប្រាកដ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner