វិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចនវត្ថុ ចំនួន ២៦៧១ក្បាលដី ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុង ភូមិរនេស និងភូមិព្រៃតាកុយ

កែប ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋ នៅភូមិរនេស និងភូមិព្រៃតាកុយ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ។

លោកប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា៖ ការចុះអនុវត្ត លើ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែប ត្រូវបានចែកចេញជាពីរក្រុមដែលមានសមាសភាពចំនួន ១១រូប ក្នុងមួយក្រុមដែលក្រុមទីមួយ កំពុងចុះអនុវត្តការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប និងក្រុមទីពីរ កំពុងអនុវត្តនៅក្នុង ស្រុកដំណាក់ចង្អើរ ។ មកដល់ពេលនេះមន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១៥ ភូមិរួចរាល់ហើយ ដោយ ៦ ភូមិនៅក្នុងក្រុងកែប និង ៩ ភូមិទៀតនៅក្នុងស្រុកដំណាក់ចង្អើរ ក្នុងនោះបានវាស់ចប់សព្វគ្រប់បានចំនួន ១៤ភូមិហើយ នៅសល់តែភូមិចំការបីមួយទេ ដែលមន្ទីរគ្រោងនឹងរៀបចំពិធី បើកការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នាពាក់កណ្ដាលខែមេសានេះ ។

លោកប្រធានបញ្ជាក់ថា សម្រាប់ភូមិរនេស ដែលបានវាស់វែងរួចនេះមានចំនួន ១៣៤៤ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្ម ចំនួន ៤៥០ ក្បាលដី ដែលលំនៅឋាន ចំនួន ៨៨៨ ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន ៥១ ក្បាលដី។ ដោយឡែកភូមិព្រៃតាកុយ មានក្បាលដីសរុប ១៣២៦ បានដីក្នុងនោះ ដីកសិកម្ម ៥២៦ ក្បាលដីលំនៅឋាន ៨០០ ក្បាលដី និងដីគ្មានទិន្នន័យ ៦៣ ក្បាលដី។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា ក្រោមការដឹកប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយ ឆ្នាំទៅមួយឆ្នាំ រួមជាមួយគ្នានេះការពង្រឹងការអនុវត្តច្បាប់ និង ការគោរពសិទ្ធិមនុស្ស ពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយជាបន្តបន្ទាប់។

ឯកឧត្តមបញ្ជាក់ថា ពីមុនមកប្រជាជនយើង មិនមានបណ្ណកម្មសិទ្ធដីធ្លីឡើយ ធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីទាញផលប្រយោជន៍ពីដីធ្លីនោះឡើយ ។ តាមរយៈការអនុវត្តចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្តកែបចំនួន ១៥ភូមិបានទទួលបណ្ណកម្មសិទ្ធរួចរាល់។

ដោយឡែកថ្ងៃនេះមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប បានរៀបផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អលនាទ្រព្យដែលបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ ភូមិរនេស និងភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែបបន្តទៀត។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ និងអប់រំដល់កូនចៅ និងយុវជនក្នុងសហគមន៍ជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសង បងធំបងតូច និងមិនត្រូវជឿពាក្យញុះញង់ អុចអាល របស់ជនខិលខូចអូទាញ បង្កអសន្តិសុខដល់សង្គមជាតិឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner