សម្ដេចតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចនៅប៉េកាំង ទីក្រុងសៀងហៃ ឆ្នាំ១៩៩២ 

ងៃនេះកាលពី ៣០ឆ្នាំ មុន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវការនៅប៉េកាំង ទីក្រុងសៀងហៃ ប្រទេសចិនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា-ចិន។ 

ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងដ៏មេត្រីភាព ដែលមានមិត្តភាពប្រពៃណីដ៏យូរអង្វែង។ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ប្រទេសកម្ពុជានិងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល ៦៤ឆ្នាំមកនេះចំណងមិត្តភាព កម្ពុជា-ចិន ដែលបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិគ្រប់យ៉ាងហើយមានភាពកាន់តែរស់រវើក។ 

ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ពិតជាចូលរួមចំណែកវិជ្ជមានក្នុងការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ចំណងមិត្ដភាព #សាធារណរដ្ឋប្រជាមានិតចិន #សម្ដេចតេជោហ៊ុនសែន  #ព្រះរាជាណាចក្រកម្ពុជា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner