វៀតណាម រំពឹងបានជំនួយ Moderna ៧លានដូសចាក់ឱ្យកុមារក្នុងខែនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ចំនួនជាង៧លានដូស ជំនួយរបស់អូស្ត្រាលី សម្រាប់ចាក់ជូនកុមារ ពី៦ទៅ១១ឆ្នាំ ត្រូវបានរំពឹងថា នឹងបញ្ជូនទៅដល់វៀតណាម ក្នុងខែមេសានេះ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Do Xuan Tuyen បាននិយាយថា វ៉ាក់សាំងទាំងនេះនឹងទៅដល់ ជា៣ ដំណាក់កាល ដោយបាច់ដំបូង ប្រមាណ១លានដូស នឹងទៅដល់វៀតណាម នៅថ្ងៃសៅរ៍ខាងមុខនេះ។ បាច់ទី២ ប្រមាណ២លានដូស នឹងទៅដល់ នាថ្ងៃទី១៣ មេសា ខណៈដែលបាច់ទី៣ នឹងទៅដល់ មុនថ្ងៃទី១៨ មេសា។
កុមារប្រមាណ១១.៨លាននាក់ វ័យពី៥ទី១១ឆ្នាំ អាចចាក់វ៉ាក់សាំងបានហើយ។ វៀតណាមបានសម្រេចប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna សម្រាប់ចាក់ជូនកុមារ ចាប់ពី៥ឆ្នាំឡើង៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ