អាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ លេីផ្លូវព្រះសុីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ

ភ្នំពេញ ៖ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ចុះរៀបចំសណ្ដាប់ធ្នាប់លេីផ្លូវព្រះសុីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ នៅក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ ដាក់តាំងលក់ម៉ូតូ រថយន្ត និងម៉ូតូកង់បី កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner