បទចម្រៀង អ្នកចម្បាំង សម្រិតសម្រាំងរួចរាល់ និងគ្រោងផ្សព្វផ្សាយមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បទចម្រៀង «អ្នកចម្បាំង» ដែលបានបង្ហាញលើក ដំបូងក្នុងងកម្មវិធីសម្ពោធពហុកីឡាជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពេលនេះត្រូវបានផលិតជា MV រួចរាល់ក្រោមការសម្រិត សម្រាំងយ៉ាងល្អបំផុត ដែលនឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វ ផ្សាយនានា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិឈានចូលមកដល់។

លោក សេង ចំណាន អគ្គនាយកផលិតកម្មរាមបានឲ្យដឹងថា ការផលិតបទចម្រៀងនេះឡើង
គឺកើតចេញពីទឹកចិត្តភក្តីភាពសម្រាប់គុនល្បុក្កតោ ដែលជាស្នាដៃបង្កើតដោយបុព្វបុរសខ្មែរ ដូចនេះ ការផលិតក៏ត្រូវតែយកចិត្តទុកដាក់បំផុត ដើម្បីឲ្យសមជាស្នាដៃរបស់កូនខ្មែរ។

បទអ្នកចម្បាំងផលិតឡើងក្នុងគោលបំណងលើកតម្កើង ក្នុងការផ្សព្វផ្សាយបង្អួតទៅអន្តរជាតិ។បទចម្រៀងអ្នកចម្បាំង បានផ្តិតយករូបភាព និងសកម្មភាពដ៏កម្រងពីក្បាច់គុនល្បុក្កតោ ហើយក៏ជាសារមួយ សម្រាប់ យុវជនខ្មែរឲ្យងាកមកចាប់អារម្មណ៍លើប្រពៃណីទំនៀមទម្លាប់វប្បធម៌កីឡាក្បាច់គុនល្បុក្កតោ ដែល ជាមោទនភាពជាតិ។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាអ្នកដឹកនាំផលិត បានបញ្ជាក់ដែរថាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មការជាតិរៀបចំករប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងបានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សារ៉ាបាន ធ្វើឲ្យការផលិតនេះទទួលបានលទ្ធផលល្អ។ យើងត្រូវបង្ហាញពីសក្តានុពលកីឡាប្រពៃណីជាតិ និង ដំណើរឆ្ពោះធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជា។ «យើងសង្ឈឹមថា បទចម្រៀងនេះនឹងនាំមកនូវមោទនភាពជាតិ និងពង្រឹង ស្មារតីដល់កីឡាករ កីឡាការនីឲ្យកាន់តែរឹងមាំ ប្រៀបបាននឹងអ្នកចម្បាំងសម័យអង្គរ»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner