លោក ហ្សេលេនស្គី៖ កងកម្លាំងរុស្ស៊ីចាប់ផ្តើមសង្គ្រាមវាយប្រហារលើតំបន់ដុនបាស់ស៍

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងសុន្ទរកថា តាមវីដេអូមួយនៅថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមសមរភូមិសម្រាប់តំបន់ដុនបាស់ស៍ ប៉ុន្តែអ៊ុយក្រែននឹងការពារខ្លួន។

លោក ហ្សេលេនស្គី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrinform ថា ឥឡូវនេះយើងអាចនិយាយបានថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមសមរភូមិដុនបាស់ស៍ ដែលពួកគេបានរៀបចំជាយូរមកហើយ។ មួយផ្នែកធំនៃកងទ័ពរុស្ស៊ីទាំងមូល ឥឡូវនេះកំពុងផ្តោតលើការវាយលុកនេះ។ លោកបន្ថែមថា មិនថាទាហានរុស្ស៊ីប៉ុន្មាននាក់ត្រូវបានជំរុញទៅទីនោះទេ… យើងនឹងតស៊ូប្រយុទ្ធ។

លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថា នៅភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានព្យាយាមវាយប្រហារដោយចេតនាជាងពេលមុនបន្តិច ហើយស្វែងរកចំណុចខ្សោយក្នុងវិស័យការពារជាតិរបស់ប្រទេសអ៊ុយក្រែន ដើម្បីទៅទីនោះជាមួយកងកម្លាំងសំខាន់ៗ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner