ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ជាបន្ទាន់ នៅអ៊ុយក្រែន

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់ថូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃចន្ទបានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយសង្គ្រោះជីវិត និង ការជម្លៀសខ្លួន។

ការអំពាវនាវខាងលើនេះរបស់លោក ហ្គូដទែរ៉េស បានធ្វើឡើងបន្ទាប់ពីការវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ ក្នុងនោះរួមមានទីក្រុងល្វីវ, ឌីនីប្រូ, ខាគៀវ និង មីខូឡេវ ដែលត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ស្ទេហ្វែន ឌូចារីក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក ហ្គូដទែរ៉េស ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ ដែលបន្តកើតមាននៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។

ជាមួយគ្នានេះ លោក ឌូចារីក បានសង្កត់ធ្ងន់ថា លោកអគ្គលេខាធិការបានជំរុញយ៉ាងមុតមាំដល់គ្រប់ភាគីទាំងអស់ ឱ្យបង្កើតបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ហើយភ្លាមៗ ដែលនឹងធ្វើឱ្យមានដំណើរការប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពនៃច្រករបៀងមនុស្សធម៌ ដើម្បីជួយជម្លៀសជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកវេជ្ជសាស្រ្តសង្គ្រោះជីវិតផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner