កូរ៉េខាងត្បូង៖ កូរ៉េខាងជើងត្រៀមធ្វើសមយុទ្ធយោធា
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖ កូរ៉េខាងជើងកំពុងបង្កើនការរៀបចំនានា សម្រាប់ការធ្វើសមយុទ្ធយោធាមួយ នៅមុនថ្ងៃខួបកំណើតបង្កើតកងទ័ពកូរ៉េខាងជើងនៅសប្ដាហ៍ក្រោយ នេះបើតាមយោធាកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានឲ្យដឹង កាលពីថ្ងៃទី១៨ មេសាថា បរិក្ខារនៅក្នុងចំនួនដ៏ច្រើនត្រូវបានប្រផ្ដុំនៅឯអាកាសយានដ្ឋានមីរីម (Mirim) ស្ថិតនៅជាយ រដ្ឋធានីព្យុងយ៉ាង ជាទីដែលការហាត់សមព្យុហយាត្រាយោធាតែងតែធ្វើឡើង ហើយប្រហែលជាមានមនុស្សច្រើនជាង ២០,០០០នាក់ អាចនឹងចូលរួមនៅក្នុងព្យុហយាត្រាយោធានេះ។
ជាមួយគ្នានេះដែរ អាមេរិក និងកូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាផងដែរ តែជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័រដែល ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី១៨ មេសា តទៅ៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ