កាលពីថ្ងៃទី១៧ មេសា កងកម្លាំងសន្ដិសុខអ៉ីស្រាអែលជាច្រើននាក់ បានចូលទៅបរិវេណវិហារអ៉ីស្លាមអាល់-អាក់សានៅក្រុង Jerusalem ខណៈពេលដែលសាសនិកជាច្រើនកំពុងប្រមូលផ្ដុំសម្រាប់ការអធិដ្ឋានពេលព្រឹក

អត្ថបទដោយ៖
AMS OneMinute

អាជ្ញាធរអ៉ីស្រាអែលបានអះអាងថា ខ្លួនបានបញ្ជូនកងកម្លាំងសន្ដិសុខទៅកាន់វិហារនេះ ដើម្បីជួយសម្របសម្រួលដំណើរទៅកាន់ទីសក្ការៈដោយជនជាតិជ្វីហ្វស្ដាំនិយមជ្រុល ហើយក៏ដោយសារជនជាតិប៉ាឡេស្ទីនបានប្រមូលផ្ដុំដុំថ្ម និងដាក់របាំងបិទផ្លូវផងដែរ។

នៅថ្ងៃទី១៥ មេសា កងកម្លាំងសន្ដិសុខអ៉ីស្រាអែលបានវាយលុកចូលក្នុងវិហារអាល-អាក់សា ហើយចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ៣០០នាក់ ដោយមានមនុស្សយ៉ាងហោចណាស់ ១៥៨នាក់រងរបួស។ កងកម្លាំងសន្ដិសុខអ៉ីស្រាអែលបានអះអាងថា ពួកគេធ្វើបែបនេះដើម្បីបំបែកហ្វូងមនុស្ស “ហឹង្សា” ដែលមិនចាកចេញពីវិហារ បន្ទាប់ពីការអធិដ្ឋានពេលព្រឹក។

វិហារអាល់-អាក់សា គឺជាទីសក្ការៈសំខាន់ជាងគេទីបីសម្រាប់សាសនាអ៉ីស្លាម។ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមជ្រុលនិយមជនជាតិជ្វីហ្វ ប្រកាសផ្ដល់ប្រាក់រង្វាន់ដល់បុគ្គលណាដែលហ៊ានធ្វើការបូជាយញ្ញក្នុងវិហារ ដែលនេះផ្ទុយពីការហាមឃាត់។ ទង្វើនេះត្រូវបានជនជាតិប៉ាឡេស្ទីនចាត់ទុកថាជាការបង្ករឿង។

ប្រភព៖ Al Jazeera

ads banner